​បាន​ដោយ​ងាយ​ផង​ ​មិន​មានទោស​ផង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សេនាសនៈ​ទាំងឡាយ​ ​រុក្ខមូល​សេនាសនៈ​ ​ជា​របស់​តិច​ផង​ ​បាន​ដោយ​ងាយ​ផង​ ​មិន​មានទោស​ផង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភេសជ្ជៈ​ទាំងឡាយ​ ​បូ​តិ​មុត្ត​ភេសជ្ជៈ​ ​ជា​របស់​តិច​ផង​ ​បាន​ដោយ​ងាយ​ផង​ ​មិន​មានទោស​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំង​ ​៤​ ​នេះ​ ​ជា​របស់​តិច​ផង​ ​បាន​ដោយ​ងាយ​ផង​ ​មិន​មានទោស​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ភិក្ខុ​ ​ជា​អ្នក​សន្តោស​ ​ដោយ​វត្ថុ​តិច​ផង​ ​បាន​ដោយ​ងាយ​ផង​ ​តថាគត​ហៅថា​ ​នេះ​ ​ជា​អង្គ​ ​របស់​សមណៈ​ដ៏​ប្រសើរ​។​
​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​តែង​មិន​មានដល់​ភិក្ខុ​អ្នក​ត្រេកអរ​ ​ដោយ​របស់​មិន​មានទោស​ផង​ ​តិច​ផង​ ​បាន​ដោយ​ងាយ​ផង​ ​ព្រោះ​ប្រារឰ​ ​នូវ​សេនាសនៈ​ផង​ ​ចីវរ​ផង​ ​ភេសជ្ជៈ​ផង​ ​ភោជន​ផង​ ​ទាំង​ទិស​ ​ក៏​មិន​បៀតបៀន​(​១​)​ ​(​ភិក្ខុ​នោះ​)​។​

​(​១​)​ ​មិន​ច្រាស់​ច្រាល​ចិត្ត​ ​ព្រោះ​ការ​ស្វែងលាភ​ ​ក្នុង​ទិស​ផ្សេង​ ​ៗ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់