​មួយទៀត​ ​ពួក​ធម៌​ណា​ ​ដែល​តថាគត​សំដែង​ហើយ​ ​ជា​ធម៌​សមគួរ​ ​ដល់​សមណភាព​ ​ធម៌​នោះ​ ​តាំងនៅ​ខាងក្នុង​ ​(​ចិត្ត​)​ ​របស់​ភិក្ខុ​អ្នកមាន​សេចក្តី​សន្តោស​ ​អ្នក​មិន​ប្រមាទ​នោះ​។​

 [​២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយវង្ស​ ​៤​ ​យ៉ាងនេះ​ ​ជា​ច្បាប់ទម្លាប់​ ​ដឹង​អស់​រាត្រី​ដ៏​វែង​ ​ជា​បវេណី​ ​ជា​ច្បាប់​ចាស់​ ​មិន​ច្រឡូកច្រឡំ​ ​មិនដែល​ច្រឡូកច្រឡំ​ ​មិន​រតាត់រតាយ​ ​មិន​រាត់រាយ​ ​ដែល​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ជា​អ្នកប្រាជ្ញ​ ​មិន​អាច​តិះដៀល​បាន​។​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ ​ជា​អ្នក​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ ​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​ ​មិនដល់​នូវ​ការស្វែងរក​ ​ដ៏​មិន​សមគួរ​ ​ព្រោះហេតុតែ​ចីវរ​ ​មិន​ច្រាស់ច្រាល់​ ​ព្រោះ​មិនបាន​ចីវរ​ ​បាន​ចីវរ​ហើយ​ ​មិន​រីករាយ​ ​មិន​ជ្រុលជ្រប់​ ​មិន​ទំរន់​ឲ្យ​តណ្ហា​គ្រប​សង្កត់ចិត្ត​ ​ជា​អ្នក​ឃើញ​ទោស​ ​ជាប្រក្រតី​ ​មាន​ប្រាជ្ញា​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​បរិភោគ​ ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​បុគ្គល​ដទៃ​ ​ព្រោះតែ​សេចក្តី​សន្តោស​ ​ដោយ​ចីវរ​ ​តាម​មាន​តាម​បាន​នោះ​។​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់