​មិនដល់​នូវ​ការស្វែងរក​ ​ដ៏​មិន​សមគួរ​ ​ព្រោះហេតុតែ​សេនាសនៈ​ ​មិន​ច្រាស់ច្រាល់​ ​ព្រោះតែ​មិនបាន​សេនាសនៈ​ ​បាន​សេនាសនៈ​ហើយ​ ​ក៏​មិន​រីករាយ​ ​មិន​ជ្រុលជ្រប់​ ​មិន​ទំរន់​ឲ្យ​តណ្ហា​គ្រប​សង្កត់​ ​ឃើញ​ទោស​ ​ជាប្រក្រតី​ ​មាន​ប្រាជ្ញា​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​បរិភោគ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​បុគ្គល​ដទៃ​ ​ព្រោះតែ​សេចក្តី​សន្តោស​ ​ដោយ​សេនាសនៈ​ ​តាម​មាន​តាម​បាន​នោះ​ឡើយ​។​ ​មែនពិត​ ​ភិក្ខុ​ណា​ឈ្លាសវៃ​ ​មិន​ខ្ជិលច្រអូស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​ដម្កល់​មាំ​ ​ក្នុង​សេចក្តី​សន្តោស​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ ​ហៅថា​ ​អ្នក​តាំងនៅ​ ​ក្នុង​អរិយវង្ស​ ​ជា​ច្បាប់ទម្លាប់​ចាស់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​ការ​ចំរើន​ ​ជាទី​ត្រេកអរ​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ការ​ចំរើន​ ​មានការ​លះបង់​កិលេស​ទាំងពួង​ ​ជាទី​ត្រេកអរ​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ការ​លះ​ ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​បុគ្គល​ដទៃ​ ​ព្រោះតែ​ការ​ចំរើន​ ​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​ការ​ចំរើន​ ​មានការ​លះ​ ​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​ការ​លះ​នោះ​ឡើយ​។​ ​មែនពិត​ ​ភិក្ខុ​ណា​ឈ្លាសវៃ​ ​មិន​ខ្ជិលច្រអូស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​តាំង​មាំ​ ​ក្នុង​ការ​ត្រេកអរ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​អ្នក​តាំងនៅ​ ​ក្នុង​អរិយវង្ស​ ​ជា​ច្បាប់ទម្លាប់​ចាស់​ ​១​។​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់