​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយវង្ស​ ​៤​ ​យ៉ាងនេះ​ ​ជា​ច្បាប់ទម្លាប់​ ​ដឹង​អស់​រាត្រី​ដ៏​វែង​ ​ជា​បវេណី​ ​ជា​ច្បាប់​ចាស់​ ​មិន​ច្រឡូកច្រឡំ​ ​មិនដែល​ច្រឡូកច្រឡំ​ ​មិន​រតាត់រតាយ​ ​មិន​រាត់រាយ​ ​ដែល​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ជា​អ្នកប្រាជ្ញ​ ​មិន​អាច​តិះដៀល​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​បរិបូណ៌​ ​ដោយ​អរិយវង្ស​ទាំង​ ​៤​ ​នេះ​ ​ទុកណា​ជា​នៅក្នុង​បុរត្ថិមទិស​ ​ភិក្ខុ​ ​នោះ​ឯង​ ​អាច​អត់សង្កត់​ ​នូវ​សេចក្តី​អផ្សុក​បាន​ ​សេចក្តី​អផ្សុក​ ​ក៏​មិន​អាច​គ្រប​សង្កត់​ភិក្ខុ​នោះ​បាន​ឡើយ​ ​ទុកណា​ជា​នៅក្នុង​បច្ឆិមទិស​.​.​.​ ​ទុកណា​ជា​នៅ​ ​ក្នុង​ឧត្តរទិស​.​.​.​ ​ទុកណា​ជា​នៅក្នុង​ទក្ខិណទិស​ ​ភិក្ខុ​នោះ​ឯង​ ​អាច​គ្រប​សង្កត់​ ​នូវ​សេចក្តី​អផ្សុក​ ​សេចក្តី​អផ្សុក​ ​ក៏​មិន​គ្រប​សង្កត់​ភិក្ខុ​នោះ​បាន​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ភិក្ខុ​ជា​អ្នក​ខ្ជាប់ខ្ជួន​ ​អាច​អត់សង្កត់​ ​នូវ​សេចក្តី​អផ្សុក​ ​និង​សេចក្តី​ត្រេកអរ​ ​(​ក្នុង​កាមគុណ​ ​ទាំង​ ​៥​)​ ​បាន​។​
​សេចក្តី​អផ្សុក​ ​មិន​អាច​គ្រប​សង្កត់​ ​នូវ​ភិក្ខុ​អ្នក​ខ្ជាប់ខ្ជួន​បាន​ ​ទាំង​សេចក្តី​អផ្សុក​ ​មិន​អាច​គ្រប​សង្កត់​ភិក្ខុ​អ្នក​ខ្ជាប់ខ្ជួន​បាន​ ​ភិក្ខុ​អ្នក​ខ្ជាប់ខ្ជួន​ ​ក៏អាច​គ្រប​សង្កត់​ ​នូវ​សេចក្តី​អផ្សុក​បាន​ ​ភិក្ខុ​អ្នក​ខ្ជាប់ខ្ជួន​ ​គ្រប​សង្កត់​នូវ​សេចក្តី​អផ្សុក​បាន​។​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់