​រាគៈ​ ​ទោសៈ​ ​ដូចម្តេច​ ​ឃាត់​នូវ​បុគ្គល​ ​អ្នក​លះបង់​នូវ​កម្ម​ទាំងពួង​ ​អ្នក​បន្ទោបង់​ ​នូវ​កិលេស​ទាំងឡាយ​បាន​ ​អ្នកណា​គួរ​នឹង​និន្ទា​ ​នូវ​បុគ្គល​ដែល​ ​ប្រាកដ​ស្មើ​ដោយ​ឆ្តោ​រ​ ​នៃ​មាសជម្ពូនទ​នោះ​បាន​ ​ពួក​ទេវតា​ ​និង​មនុស្ស​ក៏​សរសើរ​ ​សូម្បីតែ​ព្រហ្ម​ក៏​សរសើរ​បុគ្គល​នោះ​ដែរ​។​

 ​[​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មបទ​ ​៤​ ​យ៉ាងនេះ​ ​ជា​ច្បាប់ទម្លាប់​ ​គប្បី​ដឹង​អស់​រាត្រី​ដ៏​វែង​ ​ជា​បវេណី​ ​ជា​ច្បាប់​ចាស់​ ​មិនបាន​ច្រឡូកច្រឡំ​ ​មិនដែល​ច្រឡូកច្រឡំ​ ​មិន​រតាត់រតាយ​ ​មិន​រាត់រាយ​ ​ដែល​ពួក​សមណ​ព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​មិន​អាច​តិះដៀល​បាន​។​ ​ធម្មបទ​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​អន​ភិ​ជ្ឈា​ ​ជា​ធម្មបទ​ ​ជា​ច្បាប់ទម្លាប់​ ​គប្បី​ដឹង​អស់​រាត្រី​ដ៏​វែង​ ​ជា​បវេណី​ ​ជា​ច្បាប់​ចាស់​ ​មិន​ច្រឡូកច្រឡំ​ ​មិនដែល​ច្រឡូកច្រឡំ​ ​មិន​រតាត់រតាយ​ ​មិន​រាត់រាយ​ ​ដែល​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ជា​អ្នកប្រាជ្ញ​ ​មិន​អាច​តិះដៀល​បាន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អព្យាបាទ​ ​ជា​ធម្មបទ​…​ ​ម្នាល​ ​ភិក្ខុ​ទាំងឡាយ​ ​សម្មាសតិ​ ​ជា​ធម្មបទ​ ​…​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្មាសមាធិ​ ​ជា​ធម្មបទ​ ​ជា​ច្បាប់ទម្លាប់​ ​គប្បី​ដឹង​អស់​រាត្រី​ដ៏​វែង​ ​ជា​បវេណី​ ​ជា​ច្បាប់​ចាស់​ ​មិន​ច្រឡូកច្រឡំ​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់