​[​៨១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ទៀប​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​មាតុគ្រាម​ ​មិនបាន​អង្គុយ​ក្នុង​សភា​ ​មិនបាន​ប្រកបការងារ​ ​(​ធំ​ ​ៗ​)​ ​មិន​សម្រេច​ ​នូវ​ភោគ​សម្បត្តិ​ ​ដែល​កើតអំពី​ការងារ​បាន​។​ ​ម្នាល​អានន្ទ​ ​មាតុគ្រាម​ហៃ​ក្រោធ​ ​មា្នល​អានន្ទ​ ​មាតុគ្រាម​ហៃ​ឫស្សា​ ​មា្នល​អានន្ទ​ ​មាតុគ្រាម​ហៃ​កំណាញ់​ ​ម្នាល​អានន្ទ​ ​មាតុគ្រាម​អប្ប​ប្រាជ្ញា​។​ ​ម្នាល​អានន្ទ​ ​នេះ​ជាហេតុ​ ​នេះ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មាតុគ្រាម​ ​មិនបាន​ចូល​ទៅ​អង្គុយ​ក្នុង​សភា​ ​មិនបាន​ប្រកបការងារ​ ​(​ធំ​ ​ៗ​)​ ​មិន​សម្រេច​នូវ​ភោគ​សម្បត្តិ​ ​ដែល​កើតអំពី​ការងារ​បាន​។​

​ចប់​ ​អប​ណ្ណ​ក​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ២០៤ | បន្ទាប់