​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​សមណៈ​ ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បើ​គេ​អង្វរ​ ​ទើប​ប្រើប្រាស់​ចីវរ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ទេ​ ​ក៏​ប្រើប្រាស់​តិច​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផង​ពោល​សរសើរ​បុគ្គល​ណា​ ​ថា​ជា​សមណៈ​ ​ចំ​រើ​នន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផង​ដែល​ពោល​សរសើរ​បុគ្គល​នោះ​ ​ក៏​ត្រូវ​ត្រង់​តថាគត​ហ្នឹងឯង​ ​ថា​ជា​សមណៈ​ ​ចំរើន​ដោយ​សុខ​ ​ក្នុង​ពួក​សមណៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​តថាគត​ ​បើ​គេ​អង្វរ​ ​ទើប​ប្រើប្រាស់​ចីវរ​ច្រើន​ ​បើ​គេ​មិន​អង្វរ​ទេ​ ​ក៏​ប្រើប្រាស់​ចីវរ​តិច​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះឯង​ ​រមែង​មាននៅ​ក្នុង​លោក​។​

​ចប់​ ​ម​ចល​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​ម​ចល​វគ្គ​នោះ​គឺ​


​និយាយ​អំពី​បាណាតិបាត​ ​ជាដើម​ ​១​ ​អំពី​មុសាវាទ​ ​ជាដើម​ ​១​ ​អំពី​បុគ្គល​ពោល​សរសើរគុណ​ ​១​ ​អំពី​បុគ្គល​ធ្ងន់​ ​ក្នុង​សេចក្តី​ក្រោធ​ ​១​ ​អំពី​បុគ្គល​ងងឹត​ ​១​ ​អំពី​បុគ្គល​ទាប​ ​១​ ​អំពី​សេក្ខ​ភិក្ខុ​ ​ប្រៀប​ដោយ​ព្រះរាជបុត្រ​ ​១​ ​អំពី​សញ្ញោជនៈ​ ​១​ ​អំពី​ភិក្ខុ​ជា​អ្នក​យល់​ត្រូវ​ ​ជាដើម​ ​១​ ​អំពី​ភិក្ខុ​ជា​អ្នក​ពិចារណា​ ​ក្នុង​ឧបាទានក្ខន្ធ​ ​១​ ​រួម​ទាំងអស់​នោះ​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់