​មិនបាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ទាំង​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​
 ​[​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ ​តែ​មិនបាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ ​តែ​មិនបាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិនបាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​មិនបាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​បាន​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​ផង​ ​បាន​នូវ​អធិប្បញ្ញា​ធម្ម​វិបស្សនា​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំង​ ​៤​ ​ពួក​នោះ​ ​បុគ្គល​ណា​ដែល​បាន​ ​នូវ​ចេ​តោ​សមថៈ​ ​ខាងក្នុង​សន្តាន​
ថយ | ទំព័រទី ២២៩ | បន្ទាប់