[​១១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ភ័យ​ ​៤​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​ជាតិ​ភ័យ​ ​១​ ​ជរា​ភ័យ​ ​១​ ​ព្យាធិ​ភ័យ​ ​១​ ​មរណភ័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
 [​១២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​ភ័យ​ ​៤​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​អគ្គិភ័យ​ ​១​ ​ឧទកភ័យ​ ​១​ ​រាជភ័យ​ ​១​ ​ចោរ​ភ័យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ័យ​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​កេសី​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​កេសី​វគ្គ​នោះ​គឺ​


​និយាយ​អំពី​សារថី​ ​អ្នកបង្ហាត់​សេះ​ ​ឈ្មោះ​កេសី​ ​១​ ​អំពី​សន្ទុះ​ ​១​ ​អំពី​ជន្លួញ​ ​១​ ​អំពី​ដំរី​ដ៏​ប្រសើរ​ ​១​ ​អំពី​ហេតុ​ ​ជា​គំរប់​ប្រាំ​ ​១​ ​អំពី​សេចក្តី​មិន​ប្រមាទ​ ​គឺ​ការ​ថែរក្សា​ចិត្ត​ ​ដោយ​សតិ​ ​១​ ​អំពី​ហេតុ​ដែល​គួរ​សំវេគ​ ​១​ ​អំពី​ភ័យ​ ​មាន​ពីរ​លើក​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់