​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​អង្គុយ​ ​មាន​សភាព​យ៉ាងនេះ​ ​ហៅថា​ ​មិន​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មិន​ខ្លាច​ពាក្យ​តិះដៀល​ ​ខ្ជិល​ ​ច្រអូស​ ​មាន​ព្យាយាម​ថោកថយ​ ​ជានិច្ច​និរន្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​កាម​វិតក្កៈ​ក្តី​ ​ព្យាបាទ​វិតក្កៈ​ក្តី​ ​វិហឹសា​វិតក្កៈ​ក្តី​ ​កើតឡើង​ដល់​ភិក្ខុ​កំពុង​ដេក​ ​កំពុង​ភ្ញាក់​រលឹក​ ​បើ​ភិក្ខុ​តាំងចិត្ត​ទទួល​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​អស់​ទៅ​ ​មិន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ ​នូវ​វិតក្កៈ​ទាំងនោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ដេក​ ​ភ្ញាក់​រលឹក​មាន​សភាព​យ៉ាងនេះ​ ​ហៅថា​ ​មិន​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មិន​ខ្លាច​ពាក្យ​តិះដៀល​ ​ខ្ជិលច្រអូស​ ​មាន​ព្យាយាម​ ​ថោកថយ​ ​ជានិច្ច​និរន្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​កាម​វិតក្កៈ​ក្តី​ ​ព្យាបាទ​វិតក្កៈ​ក្តី​ ​វិហឹសា​វិតក្កៈ​ក្តី​ ​កើតឡើង​ដល់​ភិក្ខុ​កំពុង​ដើរ​ ​បើ​ភិក្ខុ​មិនបាន​តាំងចិត្ត​ទទួល​ ​ខំ​លះបង់​ ​បន្ទោបង់​ចេញ​ ​ធ្វើឲ្យ​អស់​ទៅ​ ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ ​នូវ​វិតក្កៈ​ទាំងនោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ដើរ​ ​មាន​សភាព​ ​យ៉ាងនេះ​ ​ហៅថា​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ខ្លាច​ពាក្យ​តិះដៀល​ ​មាន​ព្យាយាម​ ​ប្រារឰ​ហើយ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះ​និព្វាន​ ​ជានិច្ច​និរន្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​កាម​វិតក្កៈ​ក្តី​ ​ព្យាបាទ​វិតក្កៈ​ក្តី​ ​វិហឹសា​វិតក្កៈ​ក្តី​ ​កើតឡើង​ដល់​ភិក្ខុ​កំពុង​ឈរ​
ថយ | ទំព័រទី ៣២ | បន្ទាប់