​ឧរុ​វេល​វគ្គ​


 [​២២​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យមួយ​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ជាដំបូង​ហើយ​ ​នៅ​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ក្បែរ​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​និគម​ឯណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​សម្ងំ​នៅក្នុង​ទីស្ងាត់​តែម្នាក់ឯង​ ​មានចិត្ត​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​មិន​មាន​សេចក្តី​គោរព​កោតក្រែង​ ​រមែង​នៅ​បាន​ទាំង​លំបាក​ណាស់​ ​តថាគត​ ​គួរ​ចូល​ទៅ​ ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ហ្ន៎​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​តថាគត​ ​គប្បី​ចូល​ទៅ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​ដើម្បី​បំពេញ​ ​នូវ​សីលក្ខន្ធ​ ​របស់​តថាគត​ ​ដែល​មិនទាន់​ពេញ​ ​តែ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណ​ព្រាហ្មណ៍​ ​ព្រមទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់