​បុគ្គល​អ្នក​មិន​មានចិត្ត​ព្យាបាទ​ ​មានស្មារតី​គ្រប់​កាល​ ​មាន​ចិ​ត្ត​ដម្កល់​មាំ​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងក្នុង​ ​សិក្សា​ក្នុង​ការ​បន្ទោបង់​នូវ​អភិជ្ឈា​ ​តថាគត​ហៅថា​ ​អ្នក​មិន​ប្រមាទ​។​

​ចប់​ ​ឧរុ​វេល​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​ឧរុ​វេល​វគ្គ​នោះ​គឺ​


​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ឧរុ​វេល​និគម​ ​ពីរ​ដង​ ​១​ ​លោក​ ​គឺ​ទុក្ខ​ជាដើម​ ​ដែល​ព្រះ​តថាគត​ត្រាស់​ដឹង​ហើយ​ ​១​ ​ព្រះអង្គ​គង់​ក្នុង​កាឡ​កា​រាម​ ​១​ ​ព្រហ្មចរិយ​ធម៌​ ​ជា​គំរប់​ប្រាំ​ ​១​ ​ពួក​កុហក​ ​ជាដើម​ ​១​ ​សេចក្តី​សន្តោស​ ​១​ ​អរិយវង្ស​ ​១​ ​ធម្មបទ​ ​(​ជា​ច្បាប់​ចាស់​)​ ​១​ ​ធម្មបទ​ ​ទ្រង់​សំដែង​ ​ចំពោះ​ពួក​បរិព្វាជក​ ​១​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់