[​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្គហវត្ថុ​នេះ​ ​មាន​ ​៤​។​ ​សង្គហវត្ថុ​ ​៤​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​ឲ្យ​ទាន​ ​១​ ​ការ​ពោល​ពាក្យ​គួរ​ស្រឡាញ់​បាន​ ​១​ ​ការប្រព្រឹត្តិ​ជា​ប្រយោជន៍​ ​១​ ​ភាព​នៃ​បុគ្គល​អ្នកមាន​ខ្លួន​ស្មើ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្គហវត្ថុ​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
​ការ​ឲ្យ​ទាន​ ​១​ ​ការ​ពោល​ពាក្យ​គួរ​ស្រឡាញ់​បាន​ ​១​ ​ការប្រព្រឹត្តិ​ជា​ប្រយោជន៍​ ​១​ ​ភាព​នៃ​បុគ្គល​អ្នកមាន​ខ្លួន​ស្មើ​ ​១​ ​ដែល​មាន​ក្នុង​លោក​នេះ​ ​តាម​សមគួរ​ក្នុង​ធម៌​ទាំងឡាយ​នោះ​ ​ៗ​ ​បើ​សង្គហវត្ថុ​ទាំងឡាយ​នេះ​ ​មាន​ក្នុង​លោក​ ​ដូចជា​ភ្លៅ​របស់​រថ​ ​ដែល​អាច​វិល​ទៅ​បាន​។​ ​បើ​ពួក​សង្គហៈ​នេះ​ ​មិន​មាន​ទេ​ ​មាតា​មិន​គួរ​បាន​ ​នូវ​សេចក្តី​រាប់អាន​ ​ឬ​ការ​បូជា​អំពី​បុត្រ​ ​បិតា​ ​ក៏​មិន​គួរ​បាន​ ​នូវ​សេចក្តី​រាប់អាន​ ​ឬ​ការ​បូជា​អំពី​បុត្រ​ ​(​ប្រុសស្រី​)​ ​ឡើយ​ ​ព្រោះ​ហេតុ​ណា​ ​ហេតុ​នោះ​ ​បាន​ជា​បណ្ឌិត​ទាំងឡាយ​ ​តែង​សម្លឹង​មើល​ ​នូវ​សង្គហៈ​ទាំងឡាយ​នេះ​ ​បណ្ឌិត​ទាំងឡាយ​នោះ​ ​ក៏បាន​ដល់​នូវ​ភាព​ ​នៃ​ខ្លួន​ជាធំ​ផង​ ​ជា​បុគ្គល​គួរ​សរសើរ​ផង​។​
ថយ | ទំព័រទី ៨០ | បន្ទាប់