​មិន​បរិភោគ​ដើម្បី​ប្រដាប់​ទេ​ ​មិន​បរិភោគ​ដើម្បី​ស្អិតស្អាង​ទេ​ ​បរិភោគ​គ្រាន់តែ​ដើម្បី​តាំងនៅ​នៃ​កាយ​នេះ​ ​ដើម្បី​ញុំាង​ជីវិតិន្រ្ទិយ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​កំចាត់​បង់​សេចក្តី​លំបាក​ ​ដើម្បី​អនុគ្រោះ​ព្រហ្មចរិយ​ធម៌​ ​គឺ​បរិភោគ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​កំចាត់​បង់​នូវ​វេទនា​ចាស់​ផង​ ​ទាំង​មិន​ឲ្យ​វេទនា​ថ្មី​កើតឡើង​ផង​ ​ការប្រព្រឹត្ត​ទៅ​នៃ​ឥរិយាបថ​ ​៤​ ​ក្តី​ ​ការ​មិន​មានទោស​ ​គឺ​មិន​ច្រអូស​កាយ​ ​មិន​ច្រអូស​ចិត្ត​ក្តី​ ​ការ​នៅជា​សុខ​ក្តី​ ​នឹង​មានដល់​អាត្មាអញ​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​អាស្រ័យ​អាហារ​ហើយ​ ​លះបង់​អាហារ​ចេញ​។​ ​ពាក្យ​ណា​ដែល​យើង​ពោល​ហើយ​ថា​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​អាហារ​ ​បុគ្គល​អាស្រ័យ​នូវ​អាហារ​ហើយ​ ​គប្បី​លះ​អាហារ​ចេញ​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​ដែល​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ក៏​ពាក្យ​ថា​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​តណ្ហា​ ​បុគ្គល​អាស្រ័យ​នូវ​តណ្ហា​ហើយ​ ​គប្បី​លះ​តណ្ហា​ចេញ​ ​ដូច្នេះ​នេះ​ ​យើង​បាន​ពោល​ហើយ​ ​ពាក្យ​នុ៎ះ​ ​ដែល​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ម្នាលនាង​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឮ​ដំណឹង​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ ​អាសវៈ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១០ | បន្ទាប់