​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុគ្គល​យក​អន្ទាក់​ដ៏​ធំ​ ​ទាក់ក​មនុស្ស​ ​ដែល​ទើបនឹង​ងើប​ ​ឡើង​ ​(​អំពី​ទឹក​)​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​គ្រាន់តែ​ងើបឡើង​ភ្លាម​ ​ត្រូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទាក់​ដោយ​អន្ទាក់​ ​គឺ​សំដី​ដ៏​ធំ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ឧប​កៈ​ ​គ​ថា​គត​ ​បញ្ញត្តទុក​ហើយ​ថា​ ​របស់​នេះ​ ​ជាអកុសល​ ​បទ​ ​ព្យញ្ជនៈ​ ​ធម្មទេសនា​ ​របស់​ ​តថាគត​ ​ក្នុង​រឿង​នោះ​ ​មាន​ច្រើន​ប្រមាណ​មិនបាន​ថា​ ​របស់​នេះ​ ​ជាអកុសល​ ​ព្រោះ​ហេតុ​ ​ដូ​ច្នេះ​ៗ​ ​ម្នាល​ឧប​កៈ​ ​រឿង​នោះ​ ​តថាគត​ ​បញ្ញត្តទុក​ហើយ​ថា​ ​របស់​នេះ​ ​ជាអកុសល​ ​គួរតែ​លះបង់​ចេញ​ ​បទ​ ​ព្យញ្ជនៈ​ ​ធម្មទេសនា​ ​របស់​តថាគត​ ​ក្នុង​រឿង​នោះ​ ​មាន​ច្រើន​ ​ប្រមាណ​មិនបាន​ថា​ ​អកុសល​នេះ​ ​គួរ​លះបង់​ចេញ​ ​ព្រោះ​ហេតុ​ដូ​ច្នេះ​ៗ​ ​ម្នាល​ឧប​កៈ​ ​តថាគត​ ​បញ្ញត្តទុក​ហើយ​ថា​ ​របស់​នេះ​ ​ជាកុសល​ ​បទ​ ​ព្យញ្ជនៈ​ ​ធម្មទេសនា​ ​របស់​តថាគត​ ​ក្នុង​រឿង​នោះ​ ​មាន​ច្រើន​ប្រមាណ​មិនបាន​ថា​ ​របស់​នេះ​ ​ជាកុសល​ ​ព្រោះ​ហេតុ​ដូ​ច្នេះ​ៗ​ ​ម្នាល​ឧប​កៈ​ ​រឿង​នោះ​ ​តថាគត​ ​បញ្ញត្តទុក​ហើយ​ថា​ ​របស់​នេះ​ ​ជាកុសល​ ​គួរតែ​ចំរើន​ ​បទ​ ​ព្យញ្ញ​នៈ​ ​ធម្មទេសនា​ ​របស់​តថាគត​ ​ក្នុង​រឿង​នោះ​ ​មាន​ច្រើន​ប្រមាណ​មិនបាន​ថា​ ​កុសល​នេះ​គួរតែ​ចំរើន​ ​ព្រោះ​ហេតុ​ដូ​ច្នេះ​ៗ​ ​។​ ​លំដាប់នោះ​ ​ឧប​ក​មណ្ឌិ​កា​បុត្រ​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់