ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មោក្ខធម៌ ៨ ជាធម៌ដែលត្រូវធើ្វឲ្យជាក់ច្បាស់ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុពេ្វនិវាស ជាធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការច្យុតិ និងការកើតឡើង របស់សត្វទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការអស់អាសវៈ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះឯង ដែលត្រូវធ្វើឲ្យជាក់ច្បាស់។
[៤០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្បាសាទ ក្នុង បុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះភិក្ខុសង្ឃ ចោមរោម គង់នៅក្នុងថ្ងៃឧបោសថនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញភិក្ខុសង្ឃ នៅស្ងៀមស្ងាត់ ទើបត្រាស់នឹងភិក្ខុទាំងឡាយថា