ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ ​ដែល​សម្រេច​ភាពជា​ព្រហ្ម​(​១​)​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ ​ដែល​សម្រេច​ភាព​មិន​ញាប់ញ័រ​(​២​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ភិក្ខុសង្ឃ​នេះ​ ​មាន​ពួក​ភិក្ខុ​ ​ដែល​សម្រេច​ភាពជា​អរិយៈ​(​៣​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សម្រេច​ភាពជា​ទេវតា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូលកាន់​បឋមជ្ឈាន​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​បាន​។​បេ​។​ ​ចូលកាន់​ទុតិយជ្ឈាន​ ​ព្រោះ​បា្រស​ចាក​បីតិ​។​បេ​។​ ​ចូលកាន់​តតិយជ្ឈាន​ ​ព្រោះ​លះ​សុខ​បាន​ផង​ ​លះ​ទុក្ខ​បាន​ផង​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សម្រេច​ភាពជា​ទេវតា​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សម្រេច​ភាពជា​ព្រហ្ម​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី​ ​១​ ​ទិសទី​ ​២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី​ ​៤​ ​ក៏​ដូចគ្នា​ ​ទិស​ខាងលើ​ ​ខាងក្រោម​ ​និង​ទទឹង​ ​គឺ​ ​ទិ​សតូចៗ​ ​
​(​១​)​ ​បានសម្រេច​ព្រហ្មវិហារ​ធម៌​ ​ជា​ធម៌​ឲ្យបាន​កើតជា​ព្រហ្ម​ផង​ ​សម្រេច​អរហត្ត​ ​ព្រោះ​ព្រហ្មវិហារ​ធម៌​ ​គឺ​នៅក្នុង​ព្រហ្មវិហារ​ធម៌​ ​ទាំង៤​ ​ហើយ​សម្រេច​អរហត្ត​ផង​។​ ​(​២​)​ ​បានសម្រេច​ឈាន​មិន​ញាប់ញ័រ​ ​ជា​ឈាន​ឲ្យ​សម្រេច​ភាព​មិន​ញាប់ញ័រ​ផង​ ​សម្រេច​អរហត្ត​បាន​ ​ព្រោះ​ឈាន​មិន​ញាប់ញ័រ​ ​គឺ​នៅក្នុង​អរូបជ្ឈាន​ ​ទាំង៤​ ​ហើយ​សម្រេច​អរហត្ត​ផង​។​ ​(​៣​)​ ​កន្លង​ភាពជា​បុថុជ្ជន​ ​ហើយ​សម្រេច​ភាពជា​អរិយៈ​ ​គឺ​បានសម្រេច​មគ្គ​ ​៤​ ​ផល៣​ ​ចំពោះតែ​អរិយសច្ច​ ​ទាំង៤​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់