​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភុ​ត​ធម្មៈ​ ​វេ​ទល្លៈ​ ​ធម៌​ទាំងនោះ​ ​ជាស​ភាវៈ​ ​ចូល​ទៅកាន់​ត្រ​ចៀក​រឿយ​ៗ​ ​នៃ​ភិក្ខុ​នោះ​ ​ដែល​បាន​ចាំស្ទាត់​ ​រត់មាត់​ ​ចូលចិត្ត​ច្បាស់លាស់​ ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ​។​ ​ភិក្ខុ​នោះ​ ​ភ្លេចស្មារតី​ ​ធ្វើ​មរណកាល​ទៅ​ ​រមែង​ចូល​ទៅកាន់​ទេវនិកាយ​ណាមួយ​។​ ​ចំណែក​នៃ​ធម៌​ទាំងឡាយ​ ​មិន​សូវ​បា្រ​កដ​ច្បាស់​ ​ដល់​ភិក្ខុ​នោះ​ ​ដែល​មាន​សេចក្ដីសុខ​ ​ក្នុង​ទេវនិកាយ​នោះ​ ​ប៉ុន្តែ​ជា​អ្នកមាន​ឫទ្ធិ​ ​ដល់​នូវ​សេចក្ដី​ស្ទាត់ជំនាញ​ ​ខាង​ផ្លូវចិត្ត​ ​សំដែងធម៌​ ​ដល់​ទេវ​បរិសទ្យ​បាន​។​ ​ទេវតា​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​អំពី​មុន​ ​ក្នុង​ធម្មវិន័យ​ណា​ ​នេះ​គឺ​ធម្មវិន័យ​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​នៃ​សតិ​ ​ឈ្មោះថា​ ​យឺតយូរ​ ​សត្វ​នោះ​ ​ដល់​នូវ​គុណវិសេស​ ​ឆាប់រហ័ស​ជាង​សតិ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូចជា​បុរស​ ​ជា​អ្នក​ឈ្លាសវៃ​ខាង​សំឡេង​ស្គរ​ ​បុរស​នោះ​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ ​បានឮ​សំឡេង​ស្គរ​ ​បុរស​នោះ​ ​ក៏​មិន​មាន​សេចក្ដីសង្ស័យ​ ​ឬ​ងឿងឆ្ងល់​ ​នឹង​សំឡេង​ស្គរ​នោះ​ថា​ ​សំឡេង​ស្គរ​មែន​ ​ឬមិន​មែន​សំឡេង​ស្គរ​ទេ​ ​ដូច្នេះ​ឡើយ​ ​បុរស​នោះ​ ​គប្បី​ដល់​នូវ​សេចក្ដី​ចូលចិត្ត​ថា​ ​សំឡេង​ស្គរ​ដោយពិត​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់