​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ភិក្ខុ​នោះ​ ​ក៏​អាស្រ័យ​នូវ​តណ្ហា​ ​ហើយ​លះបង់​តណ្ហា​បាន​។​ ​ពាក្យ​ណា​ ​ដែល​យើង​ពោល​ហើយ​ថា​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​តណ្ហា​ ​បុគ្គល​អាស្រ័យ​នូវ​តណ្ហា​ហើយ​ ​គប្បី​លះ​តណ្ហា​ចេញ​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​យើង​បាន​ពោល​ ​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ពាក្យ​ដែល​ថា​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​ ​មានះ​ ​បុគ្គល​អាស្រ័យ​នូវ​មានះ​ហើយ​ ​គប្បី​លះ​មានះ​ចេញ​ ​ដូច្នេះ​នេះ​ ​យើង​បាន​ពោល​ហើយ​ ​ពាក្យ​នុ៎ះ​ ​ដែល​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ម្នាលនាង​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឮ​ដំណឹង​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អម្បាលយ៉ាង​លោក​ដ៏​មាន​អាយុ​នោះ​ ​
ថយ | ទំព័រទី ១១ | បន្ទាប់