ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស ជាអ្នកឈ្លាសវៃ នឹងសំឡេងស័ង្ខ បុរសនោះ ដើរទៅកាន់ផ្លូវឆ្ងាយ បានឮសំឡេងស័ង្ខ បុរសនោះ ក៏មិនមានសេចក្ដីសង្ស័យ ឬងឿងឆ្ងល់នឹងសំឡេងស័ង្ខនោះថា សំឡេងស័ង្ខមែន ឬមិនមែនសំឡេងស័ង្ខទេ បុរសនោះ គប្បីដល់នូវសេចក្ដីចូលចិត្តថា ជាសំឡេងស័ង្ខដោយពិត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរៀននូវធម៌ ក៏មានឧបមេយ្យ ដូច្នោះដែរ។បេ។ ជាអ្នកដល់នូវគុណវិសេសឆាប់រហ័ស។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ទី៣ នៃធម៌ ដែលចូលទៅកាន់ត្រចៀករឿយៗ ដែលបុគ្គលចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ រមែងកើតបា្រកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ ធម៌ទាំងនោះ ជាសភាវៈ ចូលទៅកាន់ត្រចៀករឿយៗ នៃភិក្ខុនោះ ដែលបានចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ ចាក់ធ្លុះដោយទិដ្ឋិ។ ភិក្ខុនោះ ក៏ភ្លេចស្មារតី ធ្វើមរណកាលទៅ រមែងចូលទៅកាន់ទេវនិកាយណាមួយ។ ចំណែកនៃធម៌ទាំងឡាយ មិនបា្រកដដល់ភិក្ខុនោះ ដែលមានសេចក្ដីសុខ ក្នុងទេវនិកាយនោះ ទាំងមិនមែនជាភិក្ខុមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញខាងផ្លូវចិត្ត