​ក្នុង​សីល​ទាំងឡាយ​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកមានសីល​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនមែន​ទ្រុស្តសីល​ ​ឡើយ​ ​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីល​ ​បុគ្គល​ ​គប្បី​ដឹង​បាន​ដោយ​ការ​នៅ​រួមគ្នា​ ​តែ​សីល​នោះ​ ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ខ្ជីខ្ជា​ ​មិន​គប្បី​ដឹង​បាន​ ​បុគ្គល​មា​នបា្រ​ជ្ញា​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ក៏​មិន​គប្បី​ដឹង​បាន​ ​បុគ្គល​ឥត​បា្រ​ជ្ញា​ ​ក៏​មិន​គប្បី​ ​ដឹង​បាន​ ​ដោយ​កាល​ជា​អង្វែង​ ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​គឺ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​ ​ហេតុនេះ​ឯង​។​ ​ពាក្យ​ដែល​តថាគត​ពោល​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ស្អាត​ ​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​ការ​និយាយ​គ្នា​ ​តែ​សេចក្ដី​ស្អាត​នោះ​ ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ខ្ជីខ្ជា​ ​មិន​គប្បី​ដឹង​បាន​ ​បុគ្គល​មា​នបា្រ​ជ្ញា​ ​ព្រោះ​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ក៏​មិន​គប្បី​ដឹង​បាន​ ​បុគ្គល​ ​ឥត​បា្រ​ជ្ញា​ ​ក៏​មិន​គប្បី​ដឹង​បាន​ដោយ​កាល​ជា​អង្វែង​ ​ដូច្នេះ​នោះ​ ​ពាក្យ​នុ៎ះ​ ​គឺ​តថាគត​ពោល​ ​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​កាល​ ​និយាយ​ជាមួយនឹង​បុគ្គល​ផងគ្នា​ ​តែង​ដឹង​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​កាល​ ​និយាយ​ជាមួយនឹង​មនុស្សម្នាក់​ ​ដោយឡែក​ផ្សេង​ ​លុះ​និយាយ​នឹង​មនុស្ស​ពីរ​នាក់​ ​ដោយ​ ​ឡែក​ផ្សេង​ ​និយាយ​នឹង​មនុស្ស​ ​៣​ ​នាក់​ ​ដោយឡែក​ផ្សេង​ ​និយាយ​នឹង​មនុស្ស​ច្រើន​នាក់​ ​ដោយឡែក​ផ្សេង​
ថយ | ទំព័រទី ១១៤ | បន្ទាប់