មុន លោកដ៏មានអាយុនេះ និយាយពាក្យក្រោយខុសគ្នានឹងពាក្យមុន លោកដ៏មានអាយុនេះ មានសំដីមិនបរិសុទ្ធទេ លោកដ៏មានអាយុនេះ មិនមែនជាអ្នក មានសំដីបរិសុទ្ធទេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលនិយាយជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា លោកដ៏មានអាយុនេះ តែម្នាក់ឯង តែងនិយាយនឹងមនុស្សម្នាក់យ៉ាងណា និយាយនឹងមនុស្សពីរនាក់ ក៏យ៉ាងនោះដែរ និយាយនឹងមនុស្ស ៣ នាក់ ក៏យ៉ាងនោះដែរ និយាយនឹងមនុស្សច្រើននាក់ ក៏យ៉ាងនោះដែរ លោកដ៏មានអាយុនេះ និយាយពាក្យក្រោយមិនខុសគ្នានឹងពាក្យមុន លោកដ៏មានអាយុនេះ ជាអ្នកមានសំដីបរិសុទ្ធ លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានសំដីមិនបរិសុទ្ធទេ។ ពាក្យណា ដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្អាត បុគ្គលគប្បីដឹងបាន ដោយការនិយាយគ្នា តែសេចក្ដីស្អាតនោះ បុគ្គលធ្វើទុកក្នុងចិត្តខ្ជីខ្ជា មិនគប្បីដឹងបាន បុគ្គលមានបា្រជ្ញា ព្រោះការមិនធ្វើទុកក្នុងចិត្ត ក៏មិនគប្បីដឹងបាន បុគ្គលឥតបា្រជ្ញា ក៏មិនគប្បីដឹងបាន ដោយកាលជាអង្វែង ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ពាក្យដែលតថាគតពោលហើយថា ម្នាលភិក្ខុទាំងឡាយ កម្លាំង បុគ្គលគប្បីដឹងបាន ក្នុងកាលដែលមានអន្តរាយ