​តែ​កម្លាំង​នុ៎ះ​ ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ខ្ជីខ្ជា​ ​មិន​គប្បី​ដឹង​បាន​ ​បុគ្គល​មា​នបា្រ​ជ្ញា​ ​ព្រោះ​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ក៏​មិន​គប្បី​ដឹង​បាន​ ​បុគ្គល​ឥត​បា្រ​ជ្ញា​ ​ក៏​មិន​គប្បី​ដឹង​បាន​ ​ដោយ​កាល​ជា​អង្វែង​ ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ត្រូវ​សេចក្ដីវិនាស​នៃ​ញាតិ​ ​ពាល់ត្រូវ​ក្ដី​ ​ត្រូវ​សេចក្ដីវិនាស​ ​នៃ​ភោគសម្ប័ទ​ ​ពាល់ត្រូវ​ក្ដី​ ​ត្រូវ​សេចក្តី​វិនាស​ដោយ​រោគ​ ​ពាល់ត្រូវ​ក្តី​ ​មិន​ពិចារណា​ឲ្យ​ឃើញច្បាស់​ថា​ ​លោកសន្និវាស​ ​និង​ការបាន​នូវ​អត្តភាព​នេះ​ ​កើតឡើង​តាម​ទំនង​ ​ដែល​លោកធម៌​ទាំង​ ​៨​ ​តែង​ប្រព្រឹត្តទៅ​តាម​សត្វលោក​ ​ក្នុង​លោកសន្និវាស​ ​និង​ការបាន​នូវ​អត្តភាព​ ​(​នោះ​ឯង​)​ ​ទាំង​សត្វលោក​ ​ក៏​រមែង​ប្រព្រឹត្តទៅ​តាម​លោកធម៌​ ​ទាំង​ ​៨ប្រការ​ ​គឺ​ ​លាភ​ ​១​ ​អលាភ​ ​១​ ​យស​ ​១​ ​អយស​ ​១​ ​និន្ទា​ ​១​ ​បសំសា​ ​១​ ​សុខ​ ​១​ ​ទុក្ខ​ ​១​។​ ​លុះ​បុគ្គល​នោះ​ ​ត្រូវ​សេចក្ដីវិនាស​នៃ​ញាតិ​ ​ពាល់ត្រូវ​ក្ដី​ ​ត្រូវ​សេចក្ដីវិនាស​ ​នៃ​ភោគសម្ប័ទ​ ​ពាល់ត្រូវ​ក្ដី​ ​ត្រូវ​សេចក្ដីវិនាស​ដោយ​រោគ​ ​ពាល់ត្រូវ​ក្ដី​ ​ក៏​សោកសង្រេង​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​ទ្រហោយំ​ ​ដល់​នូវ​សេចក្ដី​វង្វេង​ងេងងោង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះទៀត​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ត្រូវ​សេចក្ដីវិនាស​នៃ​ញាតិ​ ​ពាល់ត្រូវ​ក្ដី​ ​
ថយ | ទំព័រទី ១១៦ | បន្ទាប់