​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​បុរស​មាន​ចក្ខុ​ ​ឈរ​ក្បែរ​មាត់ច្រាំង​ ​នៃ​អន្លង់​ទឹក​ ​គប្បី​ឃើញ​ត្រី​តូច​កំពុង​ងើបឡើង​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ការ​ងើបឡើង​ ​នៃ​ត្រី​នេះ​ ​យ៉ាងណា​ ​មួយទៀត​ ​ការ​ពន្លៀក​នៃ​ត្រី​នេះ​ ​យ៉ាងណា​ ​សន្ទុះ​នៃ​ត្រី​នេះ​ ​យ៉ាងណា​ ​ត្រី​នេះ​ជា​ត្រី​តូច​ ​ត្រី​នេះ​ ​មិនមែន​ជា​ត្រី​ធំ​ទេ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​សាកច្ឆា​ ​ជាមួយនឹង​បុគ្គល​ផងគ្នា​ ​រមែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​សេចក្តី​វាងវៃ​ ​ក្នុង​ប្រស្នា​ ​របស់​លោក​ដ៏​មាន​អាយុ​នេះ​ ​យ៉ាងណា​។​បេ​។​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​ឥត​ប្រាជ្ញា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនមែន​ជា​អ្នកមាន​ប្រាជ្ញា​ទេ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ក្នុង​លោក​នេះ​ ​កាល​សាកច្ឆា​ជាមួយនឹង​បុគ្គល​ផងគ្នា​ ​រមែង​ដឹង​យ៉ាងនេះ​ថា​ ​សេចក្តី​វាងវៃ​ ​ក្នុង​ប្រស្នា​របស់​លោក​ដ៏​មាន​អាយុ​នេះ​ ​យ៉ាងណា​ ​មួយទៀត​ ​អភិនីហារ​ ​នៃ​លោក​ដ៏​មាន​អាយុ​នេះ​ ​យ៉ាងណា​ ​ការ​ចោទសួរ​នូវ​ប្រស្នា​ ​នៃ​លោក​ដ៏​មាន​អាយុ​នេះ​ ​យ៉ាងណា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនមែន​ជា​អ្នក​ឥត​ប្រាជ្ញា​ទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​ដោយ​សេចក្តី​ពិត​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​តែង​សំដែង​នូវ​អត្ថ​ ​និង​បទ​ដ៏​ជ្រៅ​ ​ដ៏​ស្អាត​ ​ឧត្តម​ ​បុគ្គល​មិន​គប្បី​ស្ទង់​ ​ប្រមើល​ដោយ​ការ​ត្រិះរិះ​ ​ជា​ធម៌​ល្អិត​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់