​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ចំណែក​អាត្មាអញ​ ​ចាំបាច់​និយាយ​ធ្វើអ្វី​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ភិក្ខុ​នោះ​ ​អាស្រ័យ​មានះ​ ​ហើយ​លះបង់​មានះ​បាន​។​ ​ពាក្យ​ណា​ ​ដែល​យើង​ពោល​ហើយ​ថា​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​មានះ​ ​បុគ្គល​អាស្រ័យ​នូវ​មានះ​ហើយ​ ​គប្បី​លះ​មានះ​ចេញ​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ម្នាលនាង​ ​កាយ​នេះ​ ​កើតមក​ដោយ​មេថុន​ ​បុគ្គល​ត្រូវ​លះបង់​ ​នូវ​មេថុន​ចេញ​ ​ព្រោះ​មេថុន​នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ថា​ជា​ទោស​ ​តែង​សម្លាប់​នូវ​ហេតុ​។​ ​លំដាប់នោះ​ ​នាង​ភិក្ខុនី​នោះ​ ​ក្រោក​អំពី​គ្រែ​ ​ហើយ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ក្រាប​ចុះ​ទៀប​ព្រះ​បាទា​ ​នៃ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដោយ​សិរសា​ ​ហើយ​ពោល​ខមាទោស​ ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ទោសកំហុស​ត្រូវ​នូវ​ខ្ញុំម្ចាស់​ហើយ​ ​ដោយ​ខ្ញុំម្ចាស់​ជា​ស្រ្តី​ល្ងង់​ ​ជា​ស្រ្តី​វង្វេង​ ​ជា​ស្រ្តី​មិន​ឈ្លាសវៃ​ ​យ៉ាងណា​ ​ខ្ញុំម្ចាស់​ឯណា​ ​បាន​ធ្វើអំពើ​យ៉ាងនេះ​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ព្រះ​អានន្ទ​ជា​ម្ចាស់​ ​អត់​នូវ​ទោសកំហុស​ ​តាម​ទោសកំហុស​ ​ដល់​ខ្ញុំម្ចាស់​នោះ​ ​ដើម្បីនឹង​សង្រួម​តទៅ​។​ ​
ថយ | ទំព័រទី ១២ | បន្ទាប់