មានតែបណ្ឌិតទើបដឹងបាន លោកដ៏មានអាយុនេះ ពោលនូវធម៌ណា ក៏អាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើកចំហ ចែករលែក ធ្វើឲ្យរាក់ នូវសេចក្ដីអធិប្បាយនៃធម៌នោះ ដោយសេចក្ដីសង្ខេប ឬដោយសេចក្ដីពិស្តារបាន លោកដ៏មានអាយុនេះ ជាអ្នកមានបា្រជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតប្រាជ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសមានចក្ខុ ឈរក្បែរមាត់ច្រាំង នៃអន្លង់ទឹក គប្បីឃើញត្រីធំ ដែលកំពុងងើបឡើង បុរសនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ការងើបឡើង របស់ត្រីនេះ យ៉ាងណា មួយទៀត ការពន្លៀកនៃត្រីនេះយ៉ាងណា សន្ទុះនៃត្រីនេះ យ៉ាងណា ត្រីនេះជាត្រីធំ ត្រីនេះមិនមែនជាត្រីតូចទេ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា តែងដឹងយ៉ាងនេះថា សេចក្ដីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា។បេ។ លោកដ៏មានអាយុនេះ ជាអ្នកមានប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតបា្រជ្ញាទេ ក៏យ៉ាងនោះឯង។