​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បា្រ​ជ្ញា​ ​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​ការ​សាកច្ឆា​ ​តែ​បា្រ​ជ្ញានោះ​ ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ខ្ជីខ្ជា​ ​មិន​គប្បី​ដឹង​បាន​ ​បុគ្គល​មា​នបា្រ​ជ្ញា​ ​មិន​គប្បី​ដឹង​បាន​ ​ព្រោះ​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​បុគ្គល​ឥត​បា្រ​ជ្ញា​ ​មិន​គប្បី​ដឹង​បាន​ ​ដោយ​កាល​ជា​អង្វែង​ ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ទាំង​ ​៤​ ​នេះ​ ​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយហេតុ​ទាំង៤នេះ​។​
 [​៤៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​ក្នុង​មហា​វន​ ​ទៀប​ក្រុង​វេសាលី​។​ ​គ្រានោះ​ឯង​ ​ស្ដេច​លិ​ច្ឆ​វី​ ​ព្រះ​នាម​ភទ្ទិ​យៈ​ ​ចូល​ទៅ​គាល់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថា្វយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ ​ទីសម​គួរ​។​ ​កាល​ស្ដេច​ភទ្ទិ​យ​លិ​ច្ឆ​វី​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ពាក្យ​នេះ​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នកមាន​កិច្ចកល​ ​ចេះ​នូវ​កិច្ចកល​សម្រាប់​បោ​ក​បា្រស​ ​
ថយ | ទំព័រទី ១២១ | បន្ទាប់