​ម្នា​លភ​ទ្ទិយៈ​ ​ក្នុង​កាលណា​ ​អ្នក​គប្បី​ដឹង​ ​ដោយខ្លួនឯង​ពិ​តៗ​ថា​ ​ធម៌​ទាំងនេះ​ ​ជាអកុសល​ ​ធម៌​ទាំងនេះ​ ​ប្រកបដោយ​ទោស​ ​ធម៌​ទាំងនេះ​ ​ដែល​វិញ្ញូ​ជន​តិះដៀល​ ​ធម៌​ទាំងនេះ​ ​ដែល​បុគ្គល​សមាទាន​ ​ឲ្យ​ពេញលេញ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​និង​សេចក្ដីទុក្ខ​ ​ម្នា​លភ​ទ្ទិយៈ​ ​ក្នុង​កាលនោះ​ ​អ្នក​ត្រូវ​លះបង់​ចេញ​ ​ពាក្យ​ណា​ដែល​តថាគត​ ​បាន​ពោល​ទុក​ហើយ​ ​ដូច្នេះ​ ​ពាក្យ​ដែល​តថាគត​ពោល​ទុក​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុនេះ​ឯង​។​ ​ម្នា​លភ​ទ្ទិយៈ​ ​អ្នក​ចូរ​មក​ ​អ្នក​កុំ​ជឿ​ ​ប្រកាន់​ដោយ​ការ​ឮ​តៗ​គ្នា​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​និ​យា​យតៗ​គ្នា​ ​កុំ​ជឿ​ប្រកាន់​ដោយ​ការ​ភ្ញាក់ផ្អើល​ ​កុំ​ជឿ​ប្រកាន់​ដោយ​ការ​អាង​តម្រា​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​គ្នេរគ្នាន់​ ​កុំ​ជឿ​ប្រកាន់​ ​ដោ​យា​ការ​នឹកស្មាន​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​ត្រិះរិះ​តាម​អាការៈ​ ​កុំ​ជឿ​ប្រកាន់​ដោយ​ការយល់​ត្រូវ​នឹង​ទិដ្ឋិ​របស់​ខ្លួន​ ​កុំ​ជឿ​ប្រកាន់​ ​ដោយ​ការ​ជឿ​ចំពោះ​បុគ្គល​ ​ដែល​គួរ​ជឿ​ ​កុំ​ជឿ​ប្រកាន់​ថា​ ​សមណៈ​ជា​គ្រូ​របស់​យើង​។​ ​ម្នា​លភ​ទ្ទិយៈ​ ​ក្នុង​កាលណា​ ​អ្នក​គប្បី​ដឹង​ដោយខ្លួនឯង​ពិ​តៗ​ថា​ ​ធម៌​ទាំងនេះ​ ​ជាកុសល​ ​ធម៌​ទាំងនេះ​ ​មិន​ប្រកបដោយ​ទោស​ ​ធម៌​ទាំងនេះ​ ​ដែល​វិញ្ញូ​ជន​សរសើរ​ ​ធម៌​ទាំងនេះ​ ​ដែល​បុគ្គល​សមាទាន​ ​ឲ្យ​ពេញលេញ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ម្នា​លភ​ទ្ទិយៈ​ ​ក្នុង​កាលនោះ​ ​អ្នក​គប្បី​សម្រេចសម្រាន្ត​ ​ដោយ​ឥរិយាបថ​ទាំង​ ​៤​ ​ចុះ​។​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់