ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អលោភៈ កាលកើតឡើង ខាងក្នុងសន្ដានចិត្តរបស់បុរស រមែងកើតឡើង ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ជាប្រយោជន៍មែន។ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកមិនល្មោភ មិនត្រូវលោភៈគ្របសង្កត់ហើយ មានចិត្ត ដែលលោភៈមិនរួបរឹតហើយ រមែងមិនសម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនប្រព្រឹត្តខុស ក្នុងភរិយារបស់បុគ្គលដទៃ មិននិយាយកុហក ទាំងបបួលបុគ្គលដទៃ ដើម្បីអំពើនោះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែងឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះមែន។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អទោសៈ... អមោហៈ... សេចក្ដីមិនប្រណាំងប្រជែង កាលកើតឡើង ខាងក្នុងសន្ដានចិត្តរបស់បុរស រមែងកើតឡើង ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ជាប្រយោជន៍មែន។ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកមិនមានសេចក្ដីប្រណាំងប្រជែង មិនត្រូវសេចក្ដីប្រណាំងប្រជែងគ្របសង្កត់ហើយ មានចិត្ត ដែលសេចក្ដីប្រណាំងប្រជែងមិនរួបរឹតហើយ រមែងមិនសម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលគេមិនបានឲ្យ