​មិន​ប្រព្រឹត្ត​ខុស​ ​ក្នុង​ភរិយា​របស់​បុគ្គល​ដទៃ​ ​មិន​និយាយ​កុហក​ ​ទាំង​បបួល​បុគ្គល​ដទៃ​ ​ដើម្បី​អំពើនោះ​ ​ដែល​ជាហេតុ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​អស់កាលជាយូរអង្វែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនេះ​មែន​។​ ​ម្នា​លភ​ទ្ទិយៈ​ ​អ្នក​សំគាល់​សេចក្ដី​នេះ​ ​ដូចម្ដេច​ ​ធម៌​ទាំងនេះ​ ​ជាកុសល​ ​ឬ​ជាអកុសល​ ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងនេះ​ ​ជាកុសល​។​ ​ប្រកបដោយ​ទោស​ ​ឬមិន​ប្រកបដោយ​ទោស​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​ប្រកបដោយ​ទោស​ទេ​។​ ​វិញ្ញូ​ជន​តិះដៀល​ ​ឬ​វិញ្ញូ​ជន​សរសើរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វិញ្ញូ​ជន​សរសើរ​។​ ​ធម៌​ទាំងឡាយ​ ​ដែល​បុគ្គល​សមាទាន​ ​ឲ្យ​ពេញលេញ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ឬមិន​មែនទេ​ ​ឬមួយ​ក្នុង​ដំណើរ​នោះ​ ​មាន​ប្រការ​ ​ដូចម្ដេច​ទៅវិញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងនេះ​ ​ដែល​បុគ្គល​សមាទាន​ ​ឲ្យ​ពេញលេញ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ក្នុង​ដំណើរ​នោះ​ ​យើងខ្ញុំ​ ​ព្រះអង្គ​យល់​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់