​ព្រះ​អានន្ទ​តប​ថា​ ​អើ​នាង​ ​ទោសកំហុស​ ​ត្រូវ​នាង​ហើយ​ ​ដោយសារ​នាង​ជា​ស្រ្តី​ល្ងង់​ ​ជា​ស្រ្តី​វង្វេង​ ​ជា​ស្រ្តី​មិន​ឈ្លាសវៃ​ ​យ៉ាងណា​ ​នាង​បាន​ធ្វើអំពើ​យ៉ាងនេះ​ ​ម្នាលនាង​ ​កាលណាបើ​នាង​ឃើញ​ទោសកំហុស​ ​តាម​ទោសកំហុស​ ​ហើយ​សំដែង​ឲ្យ​សមគួរ​តាម​ធម៌​ ​យើង​នឹង​ទទួលទោស​កំហុស​នោះ​ ​របស់​នាង​ ​ម្នាលនាង​ ​ស្រ្តី​ឯណា​ ​បានឃើញ​ទោសកំហុស​ ​តាម​ទោសកំហុស​ ​ហើយ​សំដែង​ ​ឲ្យ​សមគួរ​តាម​ធម៌​ ​ដល់​នូវ​សេចក្តី​សង្រួម​តទៅ​ ​នោះ​ជា​សេចក្តី​ចំរើន​ ​របស់​ស្រ្តី​នោះ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​។​
 [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ព្រះ​សុគត​ក្តី​ ​វិន័យ​ព្រះ​សុគត​ក្តី​ ​ប្រតិស្ឋាន​នៅក្នុង​ ​លោក​ ​ការនោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ព្រះ​សុគត​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​កើតឡើង​ ​ក្នុង​លោក​នេះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ព្រះអង្គ​មានដំណើរ​ល្អ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់