​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំងពួង​ ​.​.​.​ ​ពួក​វេស្សៈ​.​.​.​ ​ពួក​សុទ្ទៈ​ ​ត្រូវ​ចាញ់បោក​ ​ដោយ​កល​ជា​គ្រឿង​បោក​ប្រាស​នេះ​ ​(​អំពើនោះ​)​ ​មុខ​ជា​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ដល់​ពួក​សុទ្ទៈ​ទាំងពួង​ ​អស់កាលជាយូរអង្វែង​។​ ​ម្នា​លភ​ទ្ទិយៈ​ ​ពាក្យ​នុ៎ះ​ពិត​យ៉ាងនេះ​មែន​ ​ម្នា​លភ​ទ្ទិយៈ​ ​ពាក្យ​នុ៎ះ​ពិត​យ៉ាងនេះ​មែន​។​ ​ម្នា​លភ​ទ្ទិយៈ​ ​ប្រសិនបើ​ក្សត្រិយ៍​ទាំងពួង​ ​ត្រូវ​ចាញ់បោក​ ​ដើម្បីឲ្យ​លះបង់​អកុសលធម៌​ ​និង​បំពេញ​កុសលធម៌​ ​(​អំពើនោះ​)​ ​មុខ​ជា​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ដល់​ពួក​ក្សត្រិយ៍​ទាំងពួង​ ​អស់​ ​កាល​ជា​យូរអង្វែង​។​ ​ម្នា​លភ​ទ្ទិយៈ​ ​ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំងពួង​.​.​.​ ​ពួក​វេស្សៈ​.​.​.​ ​ពួ​ក​សទ្ទៈ​ ​ត្រូវ​ចាញ់បោក​ ​ដើម្បីឲ្យ​លះបង់​ ​នូវ​អកុសលធម៌​ ​និង​បំពេញ​កុសលធម៌​ ​(​អំពើនោះ​)​ ​មុខ​ជា​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ដល់​ពួក​សុទ្ទៈ​ទាំងពួង​ ​អស់កាលជាយូរអង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​សត្វលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​និង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ត្រូវ​ចាញ់បោក​ ​ដើម្បីឲ្យ​លះបង់​ ​នូវ​អកុសលធម៌​ ​និង​បំពេញ​កុសលធម៌​ ​(​អំពើនោះ​)​
ថយ | ទំព័រទី ១៣១ | បន្ទាប់