​មុខ​ជា​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ដល់​សត្វលោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ដល់​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​អស់កាលជាយូរអង្វែង​។​ ​ម្នា​លភ​ទ្ទិយៈ​ ​ប្រសិនបើ​ដើម​សាល​ព្រឹ​ក្ស​ធំៗ​ទាំងនេះ​ ​ត្រូវ​ចាញ់បោក​ប្រាស​ ​ដោយ​កល​ ​ជា​គ្រឿង​បោក​ប្រាស​នេះ​ ​ដើម្បីឲ្យ​លះបង់​ ​នូវ​អកុសលធម៌​ ​និង​បំពេញ​កុសលធម៌​ ​(​អំពើនោះ​)​ ​មុខ​ជា​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្ដីសុខ​ ​ដល់​ពួក​ដើម​សាល​ ​ព្រឹ​ក្ស​ធំៗ​ទាំងនេះ​ ​អស់កាលជាយូរអង្វែង​ ​ប្រសិនបើ​ដើម​សាលព្រឹក្ស​ទាំងនោះ​ ​ចេះ​ត្រិះរិះ​ ​នឹង​បាច់​និយាយទៅ​ថ្វី​ ​ដល់​សត្វ​ដែល​ជា​មនុស្ស​។​
 [​៤៤​]​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​និគម​ឈ្មោះ​ ​សា​បុ​គ​ ​របស់​ពួក​កោ​ឡិយ​ជន​ ​ក្នុង​ដែន​កោ​ឡិយៈ​។​ ​គ្រានោះ​ឯង​ ​ពួក​កោ​ឡិយ​បុត្ត​ ​អ្នក​សា​បុ​គ​និគម​ជាច្រើន​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​អានន្ទ​ ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​កោ​ឡិយ​បុត្ត​ ​អ្នក​សា​បុ​គ​និគម​ ​អង្គុយ​ ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ថា
ថយ | ទំព័រទី ១៣២ | បន្ទាប់