​ម្នាល​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ទាំងឡាយ​ ​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​នេះ​ ​មាន​ ​៤​ ​ដែល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​ត្រាស់​ទុក​ហើយដោយ​ល្អ​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​ ​ដល់​ពួក​សត្វ​ ​ដើម្បី​ប្រព្រឹត្ត​កន្លង​ ​នូវ​សេចក្ដីសោក​ ​និង​សេចក្ដី​ខ្សឹកខ្សួល​ ​ដើម្បី​អស់​ទៅ​នៃ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​ត្រាស់​ដឹង​ ​នូវ​ញេយ្យធម៌​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​។​ ​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​ ​សេចក្ដី​បរិសុទ្ធិ​ ​មាន​ ​៤​ ​តើ​ដូចម្ដេច​។​ ​គឺ​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​ ​នៃ​សីល​ ​១​ ​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​នៃ​ចិត្ត​ ​១​ ​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​នៃ​ទិដ្ឋិ​ ​១​ ​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​នៃ​វិមុត្តិ​ ​១​។​ ​ម្នាល​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ទាំងឡាយ​ ​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​នៃ​សីល​ ​តើ​ដូចម្ដេច​ ​។​ ​ម្នាល​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​។​បេ​។​ ​បាន​សមាទាន​ ​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​សីល​បារិសុទ្ធិ​ ​មាន​សភាព​យ៉ាងនេះ​ ​ដែល​មិនទាន់​ពេញលេញ​ ​ឲ្យ​ពេញលេញ​ក្ដី​ ​នឹង​អនុគ្រោះ​ ​នូវ​សីល​បារិសុទ្ធិ​ ​ដែល​ពេញលេញ​ហើយ​ ​ក្នុង​ទី​នោះ​ៗ​ ​ដោយ​បញ្ញា​ក្ដី​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​នេះ​ឈ្មោះថា​ ​សេចក្ដី​បរិសុទ្ធិ​នៃ​សីល​។​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់