​សេចក្ដី​គាប់ចិត្ត​ក្ដី​ ​សេ​ចក្ដីព្យ​យាម​ក្ដី​ ​សេចក្ដី​សង្វាត​ក្ដី​ ​សេចក្ដី​ខ្មីឃ្មាត​ក្ដី​ ​សេចក្ដី​មិន​រួញរា​ក្ដី​ ​សតិ​ក្ដី​ ​សម្បជញ្ញៈ​ក្ដី​ ​ឯណា​ ​ដែល​មាន​ក្នុង​ការ​អនុគ្រោះ​នោះ​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​នេះ​ឈ្មោះថា​ ​ជា​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​នៃ​សីល​។​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​ចុះ​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​នៃ​ចិត្ត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចិត្ត​បារិសុទ្ធិ​ ​មាន​សភាព​យ៉ាងនេះ​ ​ដែល​មិនទាន់​ពេញលេញ​ ​ឲ្យ​ពេញលេញ​ឡើង​ក្ដី​ ​នឹង​អនុគ្រោះ​នូវ​ចិត្ត​បារិសុទ្ធិ​ ​ដែល​ពេញលេញ​ហើយ​ ​ក្នុង​ទី​នោះ​ៗ​ ​ដោយ​បញ្ញា​ក្ដី​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​នេះ​ឈ្មោះថា​ ​សេចក្ដី​បរិសុទ្ធិ​នៃ​ចិត្ត​។​ ​សេចក្ដី​គាប់ចិត្ត​ក្ដី​ ​សេចក្ដីព្យាយាម​ក្ដី​ ​សេចក្ដី​សង្វាត​ក្ដី​ ​សេចក្ដី​ខ្មីឃ្មាត​ក្ដី​ ​សេចក្ដី​មិន​រួញរា​ក្ដី​ ​សតិ​ក្ដី​ ​សម្បញ្ញៈ​ក្ដី​ឯណា​ ​ដែល​មាន​ក្នុង​ការ​អនុគ្រោះ​នោះ​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​នេះ​ឈ្មោះថា​ ​ជា​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​នៃ​ចិត្ត​។​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​ចុះ​អង្គ​នៃ​សេចក្ដីព្យាយាម​ ​ដើម្បី​សេចក្ដី​បរិសុទ្ធិ​នៃ​ទិដ្ឋិ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់