​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​ ​ដោយ​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ទិដ្ឋិ​បារិសុទ្ធិ​ ​មាន​សភាព​យ៉ាងនេះ​ ​ដែល​មិនទាន់​ពេញលេញ​ ​ឲ្យ​ពេញលេញ​ក្តី​ ​និង​ជួយ​អនុគ្រោះ​ ​នូវ​ទិដ្ឋិ​បារិសុទ្ធិ​ ​ដែល​ពេញលេញ​ហើយ​ ​ក្នុង​ទី​នោះ​ៗ​ ​ដោយ​បញ្ញា​ក្តី​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​នេះ​ឈ្មោះថា​ ​សេចក្តី​បរិសុទ្ធិ​នៃ​ទិដ្ឋិ​។​ ​សេចក្តី​គាប់ចិត្ត​ក្តី​ ​សេចក្តី​ព្យាយាម​ក្តី​ ​សេចក្តី​សង្វាត​ក្តី​ ​សេចក្តី​ខ្មីឃ្មាត​ក្តី​ ​សេចក្តី​មិន​រួញរា​ក្តី​ ​សតិ​ក្តី​ ​សម្បជញ្ញៈ​ក្តី​ឯណា​ ​ដែល​មាននៅ​ក្នុង​អនុគ្រោះ​នោះ​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​នេះ​ឈ្មោះថា​ ​ជា​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​នៃ​ទិដ្ឋិ​។​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​ចុះ​អង្គ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធិ​នៃ​វិមុត្តិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ពួក​អ្ន​ក​ព្យគ្ឃ​ប​ជ្ជៈ​ ​អរិយ​សាវក​នោះ​ ​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​ ​នៃ​សីល​នេះ​ផង​ ​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​ ​នៃ​ចិត្ត​នេះ​ផង​ ​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម​ ​ដើម្បី​សេចក្តី​ ​បរិសុទ្ធ​ ​នៃ​ទិដ្ឋិ​នេះ​ផង​ ​ទើប​ធ្វើ​ចិត្ត​ឲ្យ​នឿយណាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​តម្រេក​ ​ធ្វើ​ចិត្ត​ឲ្យ​ផុត​ស្រឡះ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​គួរឲ្យ​រួចផុត​ស្រឡះ​។​ ​លុះ​អរិយ​សាវក​នោះ​ ​ធ្វើ​ចិត្ត​ឲ្យ​នឿយណាយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​ ​តម្រេក​ហើយ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់