[៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុង កបិលព័ស្តុ ក្នុងសក្កជនបទ។ គ្រានោះ វប្បសក្យៈ ជាសាវកនិគ្រន្ថ បានចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមហាមោគ្គល្លាន ដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះវប្បសក្យៈ ជាសាវករបស់និគ្រន្ថ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលដូច្នេះថា ម្នាលវប្បៈ បុគ្គលក្នុងលោកនេះ គប្បីសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ព្រោះបា្រសចាកអវិជ្ជា ព្រោះកើតឡើងនៃវិជ្ជា អាសវៈទាំងឡាយ ដែលជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន ព្រោះហេតុឯណា ម្នាលវប្បៈ ចុះអ្នកឃើញហេតុនោះដែរឬទេ។ បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំព្រះករុណា ឃើញនូវហេតុនោះដែរ បពិត្រព្រះថេរៈដ៏ចំរើន បាបកម្ម ដែលបុគ្គលធ្វើ ក្នុងកាលពីដើម ជាវិបាក ដែលមិនទាន់ឲ្យផល ក្នុងលោកនេះទេ ព្រោះហេតុនោះ បានជាអាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោកខាងមុខបាន។ ការនិយាយ ជាមួយនឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានឈប់ ផ្អាកត្រឹមប៉ុណ្ណេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ