​ស្ដេច​ចេញ​ចាក​ផល​សមាបត្តិ​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ទើប​ស្ដេច​ទៅកាន់​ឧបដ្ឋានសាលា​ ​លុះ​ស្ដេច​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែល​គេ​កា្រល​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​រួចហើយ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ ​នឹង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​មោគ្គល្លាន​ ​អ្នក​អង្គុយ​ប្រជុំ​និយាយ​គ្នា​ ​ដោយ​រឿង​អ្វី​ ​អម្បាញ់មិញ​នេះ​ ​ចុះ​អន្តរាកថា​ ​(​ពាក្យជា​ចន្លោះ​)​ ​ដូចម្ដេច​ ​ដែល​អ្នក​បាន​ពោល​ផ្អាក​ទុក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នៅ​ទីនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​វប្ប​សក្យៈ​ ​ជា​សាវក​របស់​និគ្រន្ថ​ថា​ ​ម្នាល​វប្បៈ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​គប្បី​សង្រួម​ដោយ​កាយ​ ​សង្រួម​ដោយ​វាចា​ ​សង្រួម​ដោយចិត្ត​ ​ព្រោះ​បា្រស​ចាក​អវិជ្ជា​ ​ព្រោះ​កើតឡើង​នៃ​វិជ្ជា​ ​អាសវៈ​ទាំងឡាយ​ ​ជា​បច្ច័យ​នៃ​ទុក្ខវេទនា​ ​គប្បី​គ្រប​សង្កត់​ ​នូវ​បុរស​ ​ក្នុង​លោកខាងមុខ​បាន​ ​ព្រោះ​ហេតុ​ឯណា​ ​ម្នាល​វប្បៈ​ ​ចុះ​អ្នក​ឃើញ​នូវ​ហេតុ​នោះ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​ ​ពោល​យ៉ាងនេះ​ហើយ​ ​វប្ប​សក្យៈ​ ​ជា​សាវក​របស់​និគ្រន្ថ​ ​បាន​ពោល​នឹង​ខ្ញុំ​ព្រះអង្គ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​ខ្ញុំ​ ​ព្រះករុណា​ ​រមែង​ឃើញ​នូវ​ហេតុ​នោះ​ដែរ​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​បាបកម្ម​ដែល​ ​បុគ្គល​ធ្វើ​ក្នុង​កាលពីមុន​ ​ជា​វិបាក​ ​ដែល​មិនទាន់​ឲ្យផល​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់