ព្រោះហេតុនោះ បានជាអាសវៈទាំងឡាយ ជាបច្ច័យនៃទុក្ខវេទនា គប្បីគ្របសង្កត់នូវបុរស ក្នុងលោក ខាងមុខបាន បពិត្រព្រះអង្គដ៏ចំរើន នេះគឺការនិយាយជាមួយនឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថ ដែលយើងខ្ញុំព្រះអង្គ បានពោលផ្អាកទុក ក៏ស្រាប់តែព្រះដ៏មានព្រះភាគ ស្ដេចមកដល់។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងវប្បសក្យៈ ជាសាវករបស់និគ្រន្ថ ដូច្នេះថា ម្នាលវប្បៈ ប្រសិនបើអ្នកយល់ព្រមចំពោះពាក្យ ដែលគួរយល់ព្រមតាមផង គួរហាមឃាត់ចំពោះពាក្យ ដែលគួរហាមឃាត់ផង មួយទៀត អ្នកមិនទាន់ដឹងនូវសេចក្ដីអធិប្បាយ នៃភាសិតណា របស់តថាគត គួរអ្នកសាកសួរនឹងតថាគត ក្នុងសេចក្ដីអធិប្បាយ នៃសុភាសិតនោះ តទៅទៀតចុះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ដូចម្ដេច សេចក្ដីអធិប្បាយ នៃភាសិតនេះ ដូចម្ដេច។ ការសន្ទនានៃយើងខ្ញុំព្រះអង្គ គប្បីមានក្នុង ដំណើរនុ៎ះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងយល់ព្រមតាមចំពោះពាក្យ ដែល គួរយល់ព្រមតាមផង នឹងហាមឃាត់ចំពោះពាក្យ ដែលគួរហាមឃាត់ផង មួយទៀត ខ្ញុំព្រះអង្គ មិនទាន់ដឹងនូវសេចក្ដីអធិប្បាយ នៃភាសិតណា របស់ព្រះដ៏មានព្រះភាគ ខ្ញុំ ព្រះអង្គ នឹងទូលសាកសួរ ចំពោះព្រះដ៏មានព្រះភាគ ក្នុងសេចក្ដីអធិប្បាយ នៃភាសិតនោះ តទៅទៀតថា