​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ដូចម្ដេច​ ​សេចក្ដីអធិប្បាយ​ ​នៃ​ភាសិត​នេះ​ ​ដូចម្ដេច​។​ ​ការសន្ទនា​នៃ​យើងខ្ញុំ​ព្រះអង្គ​ ​ចូរ​មាន​ក្នុង​ដំណើរ​នុ៎ះ​។​ ​ម្នាល​វប្បៈ​ ​អ្នក​សំគាល់​សេចក្ដី​នោះ​ ​ដូចម្ដេច​ ​អាសវៈ​ទាំងឡាយ​ឯណា​ ​ដែល​ប្រកបដោយ​ទុក្ខ​ ​ក្ដៅក្រហាយ​ ​រមែង​កើតឡើង​ ​ព្រោះ​កាយ​កម្ម​ជា​បច្ច័យ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ទុក្ខ​ ​ក្ដៅក្រហាយ​ទាំងនោះ​ ​រមែង​មិន​មានដល់​បុគ្គល​ ​ដែល​វៀរ​ស្រឡះ​ ​ចាក​កាយ​កម្ម​ ​បុគ្គល​នោះ​ ​រមែង​មិន​ធ្វើ​នូវ​កម្ម​ថ្មី​ផង​ ​នូវ​កម្ម​ចាស់​ផង​ ​លុះ​ពាល់ត្រូវ​ ​(​នូវ​កម្ម​)​ ​ហើយ​ ​រមែង​ធ្វើឲ្យ​អស់​ទៅ​ ​ដោយ​បដិបទា​ ​ដែល​បុគ្គល​គប្បី​ឃើញ​ ​ដោយខ្លួនឯង​ ​ជា​បដិបទា​គ្មាន​ជរា​ ​ឲ្យផល​មិន​រង់ចាំ​កាល​ ​គួរ​ហៅ​អ្នកផង​ចូល​មក​មើល​ ​គួរ​បង្អោន​ទុក​ក្នុង​ខ្លួន​ ​ពួក​អ្ន​ក​បា្រ​ជ្ញ​ ​គប្បី​ដឹង​ច្បាស់​ចំពោះខ្លួន​។​ ​អាសវៈ​ទាំងឡាយ​ ​ជា​បច្ច័យ​នៃ​ទុក្ខវេទនា​ ​គប្បី​គ្រប​សង្កត់​ ​នូវ​បុរស​ ​ក្នុង​លោកខាងមុខ​បាន​ ​ព្រោះ​ហេតុ​ឯណា​ ​ម្នាល​វប្បៈ​ ​ចុះ​អ្នក​ឃើញ​នូវ​ហេតុ​នោះ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​។​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់