​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​វប្បៈ​ ​ភិក្ខុ​ដែល​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ ​តែង​បានសម្រេច​នូវ​ធម៌​ ​៦​ ​ប្រការ​ ​ជា​គ្រឿង​នៅ​រឿយ​ ​ៗ​ ​ភិក្ខុ​នោះ​ ​បានឃើញ​រូប​ដោយ​ចក្ខុ​ ​ក៏​មិនជា​សោមនស្ស​ ​មិនជា​ទោមនស្ស​ឡើយ​ ​តែង​ព្រងើយកន្តើយ​ ​ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន​ ​ឮ​សំឡេង​ដោយ​ ​ត្រចៀក​ហើយ​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​ហើយ​.​.​.​ ​ជញ្ជាប​រស​ដោយ​អណ្តាត​ហើយ​.​.​.​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​ហើយ​.​.​.​ ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ ​ក៏​ជា​អ្នក​មិន​សោមនស្ស​ ​មិន​ទោមនស្ស​ឡើយ​ ​តែង​នៅ​ព្រងើយកន្តើយ​ ​មានស្មារតី​ដឹងខ្លួន​។​ ​ភិក្ខុ​នោះ​ ​កាល​ទទួល​វេទនា​ ​កំណត់​ដោយ​កាយ​ ​តែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​វេទនា​ ​កំណត់​ ​ដោយ​កាយ​ ​កាល​ទទួល​វេទនា​ ​កំណត់​ដោយ​ជីវិត​ ​តែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទទួល​ ​វេទនា​ ​កំណត់​ដោយ​ជីវិត​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​ការ​អស់ជីវិត​ទៅ​ ​ក៏​ដឹង​ ​ច្បាស់​ថា​ ​ការ​ទទួលអារម្មណ៍​ទាំងអស់​ ​ដែល​អាត្មាអញ​មិនបាន​ត្រេកអរ​ ​ក្នុង​លោក​នេះ​ ​នឹង​មាន​សេចក្តី​ត្រជាក់​ទៅខាងមុខ​។​ ​ម្នាល​វប្បៈ​ ​ប្រៀប​ដូច​ស្រមោល​មាន​ប្រាកដ​ ​ព្រោះ​ ​អាស្រ័យ​ដើមឈើ​ ​កាលនោះ​ ​មាន​បុរស​កាន់​ចប​ ​និង​កញ្ជើ​ដើរមក​ ​បុរស​នោះ​ ​ក៏​កាប់​ ​ដើមឈើ​នោះ​ ​ត្រង់​គល់​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់