លុះកាប់គល់ហើយ ក៏ជីកគាស់ លុះជីកគាស់ហើយ ក៏រំលើង ឫសគល់ ដោយហោចទៅ សូម្បីប៉ុនចម្រៀកស្បូវភ្លាំង (ក៏មិនឲ្យសល់) បុរសនោះ ក៏កាប់ដើមឈើនោះ ឲ្យជាកំណាត់តូចធំ លុះកាត់ឲ្យជាកំណាត់តូចធំបានហើយ ក៏ពុះ លុះពុះហើយ ក៏ធ្វើឲ្យជាចម្រៀកៗ លុះធ្វើឲ្យជាចម្រៀកៗហើយ ក៏ហាលសំដិលក្នុងទីមានខ្យល់ និងកំដៅថ្ងៃ លុះហាលសំដិលក្នុងទីមានខ្យល់ និងកំដៅថ្ងៃហើយ ក៏ដុតដោយភ្លើង លុះដុតដោយភ្លើងហើយ ក៏ធ្វើឲ្យជាធ្យូង លុះធ្វើឲ្យជាធ្យូងហើយ ក៏ជះរោយទៅលើខ្យល់ដ៏ខ្លាំង ឬបណ្តែតទៅតាមខ្សែទឹក ដែលហូរខ្លាំង ក្នុងទន្លេ ម្នាលវប្បៈ ស្រមោលឯណា ដែលអាស្រ័យនឹងដើមឈើ ស្រមោលនោះ មានឫសគល់ដាច់ហើយ ធ្វើឲ្យដូចជាត្នោតកំបុតចុង ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតឡើង តទៅទៀត ជាធម្មតា មានឧបមាយ៉ាងណា។ ម្នាលវប្បៈ ភិក្ខុដែលមានចិត្តផុតស្រឡះហើយ ដោយប្រពៃ យ៉ាងនេះ តែងបានសម្រេចធម៌ ៦ ប្រការ ជាគ្រឿងនៅរឿយ ៗ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ភិក្ខុនោះ បានឃើញរូបដោយចក្ខុហើយ ក៏មិនជាសោមនស្ស មិនជាទោមនស្ស រមែងនៅព្រងើយកន្តើយ ជាអ្នកមានស្មារតីដឹងខ្លួន ឮសំឡេងដោយត្រចៀកហើយ ... ធុំក្លិនដោយច្រមុះហើយ ... ជញ្ជាបរសដោយអណ្តាតហើយ ... ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយហើយ ...