​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ​ដោយចិត្ត​ហើយ​ ​មិនជា​សោមនស្ស​ ​មិន​ទោមនស្ស​ឡើយ​ ​តែង​នៅ​ព្រងើយកន្តើយ​ ​ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន​។​ ​ភិក្ខុ​នោះ​ ​កាល​ទទួល​វេទនា​ ​កំណត់​ដោយ​កាយ​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទទួល​វេទនា​ ​កំណត់​ដោយ​កាយ​ ​កាល​ ​ទទួល​វេទនា​ ​កំណត់​ដោយ​ជីវិត​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ទទួល​វេទនា​ ​កំណត់​ដោយ​ ​ជីវិត​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​ការ​អស់​ទៅ​នៃ​ជីវិត​ ​ក៏​ដឹង​ច្បាស់​ថា​ ​ការ​ទទួល​ ​អារម្មណ៍​ទាំងពួង​ ​ដែល​អាត្មាអញ​ ​មិនបាន​ត្រេកអរ​ហើយ​ ​ក្នុង​លោក​នេះ​ ​នឹង​មាន​សេចក្ដី​ត្រជាក់​ទៅខាងមុខ​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​វប្ប​សក្យៈ​ ​ជា​សាវក​របស់​និគ្រន្ថ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុរស​មាន​សេចក្ដី​ត្រូវការ​ដោយ​សេចក្ដី​ចំរើន​ ​ក៏​ចិញ្ចឹម​កូនសេះ​ ​បុរស​នោះ​ ​ក៏​នៅតែ​មិនបាន​សេចក្ដី​ចំរើន​ ​ថែមទាំង​បានតែ​សេចក្ដី​លំបាក​ ​និង​សេចក្ដី​ ​ព្រួយ​លើស​ឡើង​ទៅទៀត​ផង​ ​មាន​ឧបមា​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ត្រូវការ​ដោយ​សេចក្ដី​ចំរើន​ ​ក៏​ចូល​ទៅ​បម្រើ​ពួក​និគ្រន្ថ​ ​ដែល​ជា​មនុស្ស​ល្ងង់​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់