​[​៤៦​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​ក្នុង​មហា​វន​ ​ទៀប​ក្រុង​វេសាលី​។​ ​គ្រានោះ​ ​ក្សត្រិយ៍​លិ​ច្ឆ​វី​ ​ព្រះនាម​សា​ឡ្ហៈ​ ​និង​ក្សត្រិយ៍​លិ​ច្ឆ​វី​ ​ព្រះនាម​ ​អ​ភយៈ​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​សា​ឡ្ហ​លិ​ច្ឆ​វី​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​ ​១​ ​បញ្ញត្ត​នូវ​ការ​រលាស់ខ្លួន​ចេញ​ចាក​ឱឃៈ​ ​ដោយហេតុ​ពីរ​ប្រការ​ ​គឺ​សីលវិសុទ្ធិ​ ​ជាហេតុ​ ​១​ ​ត​បោ​ជិ​គុ​ច្ឆា​ ​(​ការ​ខ្ពើម​បាប​ ​ដោយ​ប្រព្រឹត្ត​តបៈ​ ​គឺ​ធ្វើ​ទុក្ករកិរិយា​)​ ​ជាហេតុ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូចម្ដេច​ ​ក្នុង​រឿង​នេះ​។​ ​ម្នាល​សា​ឡ្ហៈ​ ​តថាគត​ពោល​នូវ​សីលវិសុទ្ធិ​ ​ថា​ជា​អង្គ​នៃ​សមណធម៌​មួយ​។​ ​ម្នាល​សា​ឡ្ហៈ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នកពោល​នូវ​ត​បោ​ជិ​គុ​ច្ឆា​ ​មានត​បោ​ជិ​គុ​ច្ឆា​ជា​ខ្លឹមសារ​ ​ជាប់ជំពាក់​ ​ក្នុង​ត​បោ​ជិ​គុ​ច្ឆា​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិន​គួរ​ដើម្បី​រលាស់ខ្លួន​ចេញ​ ​ចាក​ឱឃៈ​បានទេ​។​ ​ម្នាល​សា​ឡ្ហៈ​ ​មួយទៀត​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដែល​មាន​ ​កាយសមាចារ​មិន​បរិសុទ្ធ​ ​មាន​វចីសមាចារ​មិន​បរិសុទ្ធ​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់