​ហេតុ​នុ៎ះ​ ​នឹង​មាន​ប្រាកដ​ ​ដល់​បុរស​នោះ​ ​គឺថា​ ​ដើម​សាលព្រឹក្ស​នឹង​លិច​ចុះ​ ​ឯ​បុរស​ ​ក៏​នឹង​ដល់​នូវ​សេចក្ដី​មិន​ចំរើន​ ​នឹង​វិនាស​ទៅ​មិនខាន​ ​មាន​ឧបមា​យ៉ាងណា​។​ ​ម្នាល​សា​ឡ្ហៈ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នកពោល​នូវ​ត​បោ​ជិ​គុ​ច្ឆា​ ​មានត​បោ​ជិ​គុ​ច្ឆា​ ​ជា​ខ្លឹមសារ​ ​ជាប់ជំពាក់​ក្នុង​ត​បោ​ជិ​គុ​ច្ឆា​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​គួរ​ដើម្បី​រលាស់ខ្លួន​ចេញ​ចាក​ឱឃៈ​បាន​ឡើយ​។​ ​ម្នាល​សា​ឡុ្ហៈ​ ​មួយទៀត​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដែល​មាន​កាយសមាចារ​មិន​បរិសុទ្ធ​ ​មាន​វចីសមាចារ​មិន​បរិសុទ្ធ​ ​មាន​មនោ​សមាចារ​មិន​បរិសុទ្ធ​ ​មាន​អាជីវៈ​មិន​បរិសុទ្ធ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​គួរ​ដើម្បី​ញាណទស្សនៈ​ ​ដើម្បី​ត្រាស់​ដឹង​ ​(​នូវ​អរហត្ត​)​ ​ដ៏​ប្រសើរ​បាន​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​សា​ឡ្ហៈ​ ​ចំណែក​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​មិន​ពោល​នូវ​ត​បោ​ជិ​គុ​ច្ឆា​ ​មិន​មានត​បោ​ជិ​គុ​ច្ឆា​ ​ជា​ខ្លឹមសារ​ ​មិន​ជាប់ជំពាក់​ ​ក្នុង​ត​បោ​ជិ​គុ​ច្ឆា​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ទើប​គួរ​ដើម្បី​រលាស់ខ្លួន​ ​ចេញ​ចាក​ឱឃៈ​បាន​។​ ​ម្នាល​សា​ឡ្ហៈ​ ​មួយទៀត​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មាន​កាយសមាចារ​បរិសុទ្ធ​ ​មាន​វចីសមាចារ​បរិសុទ្ធ​ ​មាន​មនោ​សមាចារ​បរិសុទ្ធ​ ​មាន​អាជីវៈ​បរិសុទ្ធ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ទើប​គួរ​ដើម្បី​ញាណទស្សនៈ​ ​ដើម្បី​ត្រាស់​ដឹង​ ​(​នូវ​អរហត្ត​)​ ​ដ៏​ប្រសើរ​បាន​។​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់