​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដីវិនាស​សាបសូន្យ​ ​នៃ​ព្រះ​សទ្ធម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​មនុស្ស​ដែលគេ​ប្រដៅ​បាន​ដោយ​ក្រ​ ​ប្រកបដោយ​ធម៌​ ​ដែល​ធ្វើឲ្យ​គេ​ប្រដៅ​ក្រ​ ​ជា​អ្នក​មិន​ចេះ​អត់ធន់​ ​មិន​ទទួលពាក្យ​ប្រៀនប្រដៅ​ខាងស្តាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​២​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​វិ​នា​សាបសូន្យ​ ​នៃ​ព្រះ​សទ្ធម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អ្នកមាន​សេចក្ដី​ចេះដឹង​ច្រើន​ ​មាន​អាគម​ ​គឺ​និកាយ​ដ៏​ស្ទាត់​ ​ចងចាំ​នូវ​ធម៌​ ​ចងចាំ​នូវ​វិន័យ​ ​ចងចាំ​នូវ​មាតិកា​ ​ភិក្ខុ​ទាំងនោះ​ ​មិន​ញុំាង​បុគ្គល​ដទៃ​ ​ឲ្យ​រៀន​ព្រះ​សូត្រ​ដោយ​គោរព​ ​លុះ​អំណឹះ​ទៅមុខ​ ​ព្រះ​សូត្រ​របស់​ភិក្ខុ​ទាំងនោះ​ ​ក៏​ដាច់​មូល​ ​លែង​ប្រតិស្ឋាន​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៣​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​វិនាស​ ​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បីឲ្យ​កើត​បច្ច័យ​ច្រើន​ ​ប្រតិបត្តិ​បន្ធូរបន្ថយ​ ​ជា​ប្រធាន​ក្នុង​ការប្រតិបត្តិ​បន្ធូរបន្ថយ​ ​ជា​អ្នក​ដាក់ធុរៈ​ ​ក្នុង​វិវេក​ ​មិន​បា្រ​រព្ធ​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​ដល់​ ​ដើម្បី​សម្រេច​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បានសម្រេច​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់