ម្នាលសាឡ្ហៈ ប្រៀបដូច បុរសបា្រថ្នានឹងឆ្លងទន្លេ ក៏កាន់ដឹងដ៏មុត ដើរចូលទៅកាន់ព្រៃ បុរសនោះ ក៏ឃើញដើមសាលព្រឹក្ស ដ៏ធំត្រង់សាវ មិនមានសេចក្ដីរង្កៀស ក្នុងព្រៃនោះហើយ ក៏កាត់ដើមសាលព្រឹក្សនោះ ត្រង់គល់ លុះកាត់គល់ហើយ ក៏កាត់ចុង លុះកាត់ចុងហើយ ក៏លួសមែក និងស្លឹកឲ្យស្អាតល្អ លុះលួសមែក និងស្លឹកឲ្យស្អាតល្អហើយ ទើបចាំងដោយដឹងទាំងឡាយ លុះចាំងដោយដឹងរួចហើយ ក៏ច្រាស់ដោយកាំបិត លុះច្រាស់ដោយកាំបិតរួចហើយ ក៏យកពន្លាកដាប់ខាងក្នុង ឲ្យស្អាតល្អ លុះដាប់ខាងក្នុង ឲ្យស្អាតល្អហើយ ក៏លាក់ដោយគ្រឿងលាក់ លុះលាក់ដោយគ្រឿងលាក់រួចហើយ ក៏ដុសដោយដុំថ្ម លុះដុសដោយដុំថ្មរូចហើយ ក៏ធ្វើឲ្យបានជាទូក លុះធ្វើបានជាទូករួចហើយ ក៏ចងច្រវាចែវ លុះចងច្រវាចែវរួចហើយ ក៏បណ្ដែតទៅក្នុងទន្លេ។ ម្នាលសាឡ្ហៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច បុរសនោះ អាចឆ្លងទន្លេរួចបានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន អាចឆ្លងបាន។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ដើមសាលព្រឹក្សឯណោះ