​គេ​ធ្វើ​បរិកម្ម​ល្អ​ ​ទាំង​ខាងក្រៅ​ ​ទាំង​ខាងក្នុង​ស្អាត​ល្អ​ ​ទាំង​ទូក​ ​គេ​ក៏បាន​ចង​ច្រវាចែវ​រួចហើយ​។​ ​ហេតុ​នុ៎ះ​ ​នឹង​មាន​ប្រាកដ​ ​ដល់​បុរស​នោះ​ ​គឺ​ទូក​ក៏​មិន​លិច​ ​បុរស​ក៏​នឹង​ឆ្លង​ ​ដល់ត្រើយ​នាយ​ ​ដោយ​សួស្ដី​បាន​ ​មាន​ឧបមា​យ៉ាងណា​។​ ​ម្នាល​សា​ឡ្ហៈ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មិនមែន​ជា​អ្នកពោល​នូវ​ត​បោ​ជិ​គុ​ច្ឆា​ ​មិន​មានត​បោ​ជិ​គុ​ច្ឆា​ ​ជា​ខ្លឹមសារ​ ​មិន​ជាប់ជំពាក់​ ​ក្នុង​ត​បោ​ជិ​គុ​ច្ឆា​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ទើប​គួរ​ដើម្បី​រលាស់ខ្លួន​ ​ចេញ​ចាក​ឱឃៈ​បាន​។​ ​ម្នាល​សា​ឡ្ហៈ​ ​មួយទៀត​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មាន​កាយសមាចារ​បរិសុទ្ធ​ ​មាន​វចីសមាចារ​បរិសុទ្ធ​ ​មាន​មនោ​សមាចារ​បរិសុទ្ធ​ ​មាន​អាជីវៈ​បរិសុទ្ធ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ទើប​គួរ​ដើម្បី​ញាណទស្សនៈ​ ​ដើម្បី​ត្រាស់​ដឹង​ ​(​នូវ​អរហត្ត​)​ ​ដ៏​ប្រសើរ​បាន​ ​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​សា​ឡ្ហៈ​ ​ប្រៀប​ដូច​ទាហាន​ ​តែង​ស្គាល់​នូវ​សរ​ ​ដ៏​វិចិត្រ​ទាំងឡាយ​ដ៏​ច្រើន​ ​ទាហាន​នោះ​ ​ជា​អ្នក​គួរ​ដល់​ព្រះរាជា​ ​ជា​រាជ​ ​បម្រើ​ ​ដល់​នូវ​ការរាប់​ថា​ ​ជា​អង្គ​របស់​ស្ដេច​ ​ដោយហេតុ​ ​៣​ ​យ៉ាង​ដោយពិត​។​ ​ហេតុ​ ​៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ឲ្យ​ធ្លាក់ចុះ​ ​ក្នុង​ទី​ឆ្ងាយ​បាន​ ​១​ ​បាញ់​ត្រង់​ ​គ្មាន​ខណៈ​ ​១​ ​បាញ់​ ​ទម្លុះទម្លាយ​ពួ​ក​ធំៗ​បាន​ ​១​។​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់