ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន បាញ់សរឲ្យធ្លាក់ចុះ ក្នុងទីឆ្ងាយបាន យ៉ាងណា ម្នាលសាឡ្ហៈ អរិយសាវក មានចិត្តតម្កល់ខ្ជាប់ ដោយប្រពៃ ក៏យ៉ាងនោះដែរ ម្នាលសាឡ្ហៈ អរិយសាវក មានចិត្តតម្កល់ខ្ជាប់ ដោយប្រពៃ តែងពិចារណាឃើញ នូវរូបនុ៎ះ ដោយបា្រជ្ញាដ៏ប្រពៃ តាមសេចក្ដីពិត យ៉ាងនេះថា រូបឯណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ទោះខាងក្នុងក្ដី ខាងក្រៅក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី ថោកទាបក្ដី ឧត្តមក្ដី ឬរូបឯណា ដែលមានក្នុងទីឆ្ងាយក្ដី ក្នុងទីជិតក្ដី ក៏ពិចារណាឃើញ នូវរូបទាំងអស់នោះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ។ វេទនាឯណានីមួយ ... សញ្ញាឯណានីមួយ ... សង្ខារទាំងឡាយឯណានីមួយ ... វិញ្ញាណឯណានីមួយ ដែលជាអតីត អនាគត និងបច្ចុប្បន្ន ទោះនៅខាងក្នុងក្ដី ខាងក្រៅក្ដី គ្រោតគ្រាតក្ដី ល្អិតក្ដី ថោកទាបក្ដី ឧត្តមក្ដី វិញ្ញាណឯណា ដែលមានក្នុងទីឆ្ងាយក្ដី ក្នុងទីជិតក្ដី ក៏ពិចារណាឃើញ នូវវិញ្ញាណទាំងអស់នោះ ដោយបា្រជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ម្នាលសាឡ្ហៈ ប្រៀបដូចទាហាន អ្នកបាញ់ត្រង់ គ្មានខណៈយ៉ាងណា ម្នាលសាឡ្ហៈ អរិយសាវក អ្នកឃើញត្រូវ ក៏យ៉ាងនោះដែរ