​ម្នាល​សា​ឡ្ហៈ​ ​អរិយ​សាវក​ ​អ្នក​ឃើញត្រូវ​ ​តែង​ដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​តែង​ដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​ ​ម្នាល​សា​ឡ្ហៈ​ ​ប្រៀប​ដូច​ទាហាន​ ​បាញ់​ទំ​លាយ​កង​ទ័ព​ធំៗ​បាន​យ៉ាងណា​ ​ម្នាល​សា​ឡ្ហៈ​ ​អរិយ​សាវក​ ​អ្នកមាន​ចិត្ត​ផុត​ស្រឡះ​ ​ដោយ​ប្រពៃ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​សា​ឡ្ហៈ​ ​អរិយ​សាវក​ ​ដែល​មានចិត្ត​ផុត​ស្រឡះ​ ​ដោយ​ប្រពៃ​ហើយ​ ​តែង​ទំ​លាយ​នូវ​គំនរ​នៃ​អវិជ្ជា​ដ៏​ធំ​បាន​។​
 [​៤៧​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​ ​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​នាង​មល្លិកា​ទេវី​ ​ក៏​ចូល​ទៅ​គាល់​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាង​មល្លិកា​ទេវី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មា​នព៌​ណ​សម្បុរ​អាក្រក់​ផង​ ​មាន​រូបអាក្រក់​ផង​ ​អាក្រក់​មើល​ណាស់​ផង​ ​ជា​មនុស្ស​កំសត់​ផង​ ​មានទ្រព្យ​តិច​ផង​ ​មាន​ភោគៈ​តិច​ផង​ ​មាន​ស័ក្តិតូច​ផង​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់